ចិន​ ​ទាមទារ​ឲ្យ​​​ Apple ​​ឈប់​លក់​ ​iPhone 6/6 Plus ​ចោទ​ថា​លួច​ចំលង​ម៉ូដ​​ខ្លួន

  • 2016-06-18 18:37:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ចិន​ បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ Apple ​ឈប់​លក់​ផលិតផល​ iPhone 6 និង​ iPhone 6 Plus ​នៅ​​​ក្នុង​ទីក្រុង​​ប៉េកាំង​ ​ត​ទៅ​ទៀត​ ដោយ​ចោទ​ថា ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​មួយ​នេះ​ បាន​លួច​ចំលង​ការ​រចនា​ម៉ូដ​​ពី​ក្រុមហ៊ុន​ស្មាតហ្វូន​របស់​ចិន។

 

iPhone 6 និង​ iPhone 6 Plus

 

ថ្មីៗ​នេះ​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ទីក្រុង​ប៉េកាំង​ ​​​បាន​​ប្ដឹង​​ក្រុមហ៊ុន​ Apple ដែល​មាន​​មូលដ្ឋាន​នៅ​រដ្ឋ​​ California​ ​ពី​បទ​រំលោភ​កម្មសិទ្ធិ​បញ្ញា ដោយ​លួច​ចំលង​​​ស្ទីល​រចនា​ម៉ូដ​ស្មាត​ហ្វូន​មួយ​ប្រភេទ​ឈ្មោះ​ថា "100 Plus” របស់​ក្រុមហ៊ុន​​ Baili ​ដែល​មាន​​មូលដ្ឋាន​នៅ​ទីក្រុង​ Shenzhen ​ភាគ​ខាង​ត្បូង​ ប្រទេស​ចិន។

 

ទូរស័ព្ទស្មាតហ្វូនរបស់ចិន​ 100 Plus

 

ក្រុមហ៊ុន​ Baili បាន​លើក​ឡើង​ថា ស្មាន​ហ្វូន​របស់​ពួកគេ​ "100 Plus” ​បាន​ចុះ​កម្មសិទ្ធិ​បញ្ញា​ជាមួយ​អាជ្ញាធរ​ចិន តាំង​ពី​​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៤ និង​មុន​ពេល​ Apple ចេញ​ iPhone 6 រយៈពេល​ ៩​ខែ ​ឯ​ណោះ ខណៈ​ដែល​ iPhone 6 និង​ iPhone 6 Plus ​ចេញ​មក​គឺ មាន​​​រៀង​ស្រដៀង 100 Plus៕

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail