ឆ្នាំ ២០២០ សៀមរាប​រំពឹង​ថា នឹង​ស្រូប​បាន​ភ្ញៀវ ជាង ៣ លាន​នាក់

  • 2016-06-18 22:34:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀម​រាប ​ដែល​ជា​តំបន់​ទេសចរ​ផ្នែក​វប្បធម៌​ រំពឹង​ថា នឹង​ស្រូប​បាន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង អន្តរជាតិ​ជាង ៣ លាន​នាក់​ នៅ​ក្នុង​ឆ្នាំ ២០២០ ខណៈ​គិត្រឹម​តែរយៈ ៤ ខែ ឆ្នាំ ២០១៦​នេះ គឺ​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​សៀមរាប​មាន​ជាង ២ លាន​នាក់​ រួច​ទៅ​ហើយ។ តួលេខ​របស់​មន្ទីរ​ទេសចរណ៍ ខេត្ត​សៀម​រាប បាន​ឲ្យ​ដឹង​ដូច្នេះ។

 

 

លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា តាម​ទស្សនៈ​វិស័យ​រហូត​ដល់​ឆ្នាំ ២០២០ ខាង​មុខ សៀមរាប​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចន្លោះ​ពី ៣ ទៅ ៣លាន៥សែន​នាក់។

 

ដើម្បី​សម្រេច​គោល​ដៅ​នេះ មន្ទីរ​ទេសចរណ៍​បាន​នឹង​កំពុង​ផ្សព្វផ្សាយ​​អំពី​តំបន់​ទេសចរណ៍​ថ្មីៗ ការ​ពង្រឹង​សេវា​កម្ម​គ្រប់​ប្រភេទ​ទៅ​កាន់​ភ្ញៀវ។ "យើង​ពង្រឹង​គ្រប់​សេវា​កម្ម តាំងពី​សណ្ឋាគារ ផ្ទះ​សំណាក់ និង បដិសណ្ឋារកិច្ច​ផ្សេងៗ ដើម្បី​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​ភ្ញៀវ"។ លោក ង៉ូវ សេងកាក់ និយាយ។

 

 

 

ផ្អែក​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍ ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​ ០៤ ខែ ឆ្នាំ ២០១៦​នេះ សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​សរុប​ចំនួន ២ ៥៣១ ៣៩៣ នាក់។

 

កាល​ពី​ឆ្នាំ ២០១៥ សៀមរាប​រំពឹង​ថា ភ្ញៀវ​ទេសចរ​នឹង​មក​ទស្សនា​​ត្រឹម​ ២លាន៥សែន​ នាក់ ប៉ុន្ដែ ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្ដរជាតិ បាន​សម្រុក​មក​តំបន់​​មួយ​នេះ​ ​លើស​​ការ​រំពឹក​ទុក រហូត​តួលេខ​បង្ហាញ​ថា មាន​ជាង ៥ លាន​នាក់ ឯណោះ។

 

ភ្ញៀវ​ទេសចរណ៍​ដែល​កំពុង​នាំ​មុខ​គេ​នៅ​កម្ពុជា គឺ ភ្ញៀវ​ទេសចរ​ ចិន, កូរ៉េ, ជប៉ុន, ថៃ, អាមេរិក, វៀតណាម, ចក្រភព​អង់គ្លេស, ម៉ាឡេ, បារាំង និង អូស្រ្តាលី៕

 

ខាងក្រោម​នេះ គឺជា របាយការណ៍​ទេសចរណ៍​ ខេត្តសៀមរាប៖

 

 

អត្ថបទ៖ វិបុត្រ