តើ​អ្នក​អាច​ក្លាយទៅជា​មនុស្ស​ពូកែ​សរសេរ និង​ឃោសនា​ដោយ​របៀប​ណា?

  • 2016-06-20 16:46:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

មនុស្ស​ជាច្រើន​យល់ថា​ ការ​សរសេរ​ជា​ការ​ងារ​ដ៏​លំបាក​មួយ ​ដែល​ធ្វើ​អោយ​ពួកគេ​មិន​អាច​បង្កើត​ចេញ​ជា​សារ​ដ៏​មុត​ស្រួច​ ដែលមាន​ភាព​ទាក់ទាញ​សម្រាប់​ឈាន​ដល់​ជោគជ័យ​នៅ​ក្នុង​ការឃោសនា​ផលិតផល ​ឬ​សេវាកម្ម​របស់​ក្រុមហ៊ុន អង្គការ​ ​និង​ស្ថាប័ន​របស់​ពួកគេ។

 

 

ដើម្បី​ដោះស្រាយ​បញ្ហា​សរសេរ​សេចក្ដីប្រកាស​ព័ត៌មាន​ និង​បញ្ហា​នៅ​ក្នុង​ការ​ធ្វើ​ទំនាក់​ទំ​នង​ជាមួយ​សារព័ត៌មាន​ដើម្បី​ធានា​ដល់​ជោគជ័យ​នៅ​ក្នុង​ការឃោសនា​ជាមួយ​សាធារណជន​នោះ ក្លិប​អ្នកកាសែត​កម្ពុជា​ បាន​អញ្ជើញ​អ្នក​ជំនាញ​បរទេស ​និង​កម្ពុជា​ដើម្បី​ធ្វើការ​បណ្ដុះបណ្ដាល​នៅ​ថ្ងៃទី ២៥ ខែមិថុនា ​អំពី​គន្លឹះ​ក្នុង​ការ​សេរ​សេរ​សេចក្ដីប្រកាស​ព័ត៌មាន​ និង​គន្លឹះ​ទំនាក់ទំនង​ជាមួយ​សារព័ត៌មាន​ និង​វិធី​ឃោសនា​សេវាកម្ម​ និង​ផលិតផល​យ៉ាង​មាន​ប្រសិទ្ធភាព​តាម​ហ្វេ​ស​ប៊ុ​ក។ ទន្ទឹម​នោះ​ក៏​មាន​ការ​បង្ហាញ​អំពី​វិធី​ដោះស្រាយ​ជាមួយ​សារព័ត៌មាន​នៅ​ពេល​ដែល​មាន​វិបត្តិ​អ្វីមួយ​កើត​មានឡើង​នៅ​ក្នុង​ក្រុមហ៊ុន អង្គការ​ឬ​ស្ថាប័ន​ណាមួយ។ លោក ​ងួន​សេ​រ័ត្ន ​នាយក​ប្រតិបត្តិ​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​និយាយថា​ ជំនាញ​ទាំង​បួន​ខាងលើនេះ​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​លម្អិត​នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​រយ:ពេល​មួយថ្ងៃ​ពេញ​ដូច​បាន​រៀបរាប់​ខាង​លើ។

 

វាគ្មិន​សំខាន់ៗ​នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​រួមមាន​លោក ALASTAIR CARTHEW ជនជាតិ ញូវ​ស៊ី​លែ​ន ដែលមាន បទពិសោធន៍ ប្រមាណ​ជា ៤០ឆ្នាំ ខាង​ផ្នែក ទំនាក់ទំនង​សាធារណ: និង​មេដឹកនាំ សារព័ត៌មាន នៅ​កម្ពុជា​ដូចជា​លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា ​និង ជា និ​ព​ន្ឋ​នាយក ទូរទស្សន៍​ PNN លោក ពុ​យ គា អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា និង​ជា អ្នកឆ្លើយឆ្លង ព័ត៌មាន​ក្យូដូជ​ប៉ុន លោក ឆាយ សុផល សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន និង លោក លាង ដឺ​លុច នាយករង​វេ​ប​សាយ​ព័ត៌មានថ្មីៗដើម្បី​ធ្វើ​បទ​បង្ហាញ​នៅ ក្នុង​ការ​បណ្ដុះបណ្ដាល​នេះ។ លោក ងួន សេ​រ័ត្ន ​និយាយថា តាមរយៈ:ការចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ គេ​នឹង​អាច​កាន់តែ​ជោគជ័យ​នៅ​ក្នុង​ការ​សរសេរ​អោយ​មាន​ភាព​ទាក់ទាញ ការប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​អោយ​មាន​ប្រសិទ្ធភាព ព្រមទាំង​វិធីសាស្ត្រ​នៅ​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​សារព័ត៌មាន។

 

វគ្គ​សិក្សា​នេះ ​មានតម្លៃ ៦០ដុល្លារ ​ក្នុង​ម្នាក់​ហើយ​នឹង​មាន​ការចេញ​លិខិត​បញ្ជាក់​ការសិក្សា​ផងដែរ។ សម្រាប់​ការចុះឈ្មោះ​ជា​ក្រុម​នឹងមាន​តម្លៃ​ត្រឹម៥០ដុល្លា​ប៉ុណ្ណោះ​សម្រាប់​ម្នាក់។

 

ដោយសារ​កន្លែង​មាន​កំណត់ លោក​និង​លោកស្រី ​ដែល​ចាប់អារម្មណ៍​នឹង​វគ្គ​បណ្ដុះបណ្ដាល​សូម​ចុះឈ្មោះ​ និង ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០១១ ៥១៧ ៤៥៩ / ០១២ ២៦៧ ២៧៧ អោយបាន​មុន​ថ្ងៃ​ទី ២៣ ខែ មិថុនា៕

 

អត្ថបទ៖ CCJ

អត្ថបទពេញនិយម