​គ្រួសារ​ជន​​រងគ្រោះ​ក្នុង​ការ​វាយ​ប្រហារ​នៅ​​ប៉ារីស​ ដាក់​ពាក្យ​ប្ដឹង​ Facebook

  • 2016-06-20 18:32:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​គ្រួសារ​នៃ​ជន​រងគ្រោះ​​និស្សិត​ផ្នែក​ឌីហ្សាញ​ ​ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​វាយ​ប្រហារ​ដ៏​ធំ​មួយ​នៅ​​ទីក្រុង​ប៉ារីស​ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ធំ​ៗ​​រួម​មាន​​ Facebook, Twitter និង​ Google ដោយ​ចោទ​ថា​ក្រុមហ៊ុន​ទាំង​នេះ​​ផ្ដល់​ជំនួយ​ដល់​ក្រុម​ ISIS។

 

 

​តាម​ពាក្យ​បណ្ដឹង​របស់​​​​​​​​​​​​​​​​​​​​​​ក្រុម​គ្រួសារ​និស្សិត​ស្រី​ឈ្មោះ​ Nohemi Gonzalez ​បាន​​ស្នើ​ឲ្យ​តុលាការ​ដាក់​ទោស​​ក្រុមហ៊ុន​ខាង​លើ​ដែល​បាន​បំពាន​ច្បាប់​​នៃ​ការ​ហាមប្រាម​អំពើ​ភេរវកម្ម​របស់​សហរដ្ឋ​អាមេរិក។ មិន​តែ​ប៉ុណ្ណោះ​ក៏​បាន​ទាមទារ​សំណង​ជំងឺចិត្ត ដែល​​ទុក​ឲ្យ​ខាង​តុលាការ​ជា​អ្នក​កំណត់​ថែម​ទៀត​ផង។

 

ក្នុង​ពាក្យ​បណ្ដឹង​បាន​សរសេរ​ដូច​នេះ​​ថា៖ "រាប់​ឆ្នាំ​មក​ហើយ​ ដែល​ជន​ជាប់​ចោទ (ក្រុមហ៊ុន​ទាំង​បី​ខាង​លើ) បាន​អនុញ្ញាត​​ដោយ​ចេតនា​​ឲ្យ​ក្រុម​ ISIS ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​របស់​ពួក​គេ​ ដើម្បី​ផ្សព្វផ្សាយ​​ការ​ឃោសនា​បែប​ជ្រុលនិយម​ ​សម្រាប់​រៃ​អង្គាស​ប្រាក់​ និង​អូសទាញ​សមាជិក​ថ្មី ហើយ​អនុវត្ត​នូវ​​ការ​វាយ​ប្រហារ​ជា​ច្រើន​ រាប់​បញ្ចូល​ទាំង​ការ​វាយ​ប្រហារ​នៅ​ប៉ារីស​ដែល​សម្លាប់​មនុស្ស​អស់​ ១៣០​ នាក់"។

 

ឆ្លើយ​តប​នឹង​ពាក្យ​បណ្ដឹង​ខាង​លើ​ ក្រុម​ហ៊ុន​ Google បាន​លើក​ឡើង​ថា​ ពួក​គេ​មាន​គោលការណ៍​ហាម​ឃាត់​អំពើ​​ភេរវជន​​ដែល​បំផុស​សកម្មភាព​ហិង្សា​ និង​បាន​លុប​ចោល​យ៉ាង​លឿន​​ជា​ទី​បំផុត​នូវ​វីដេអូ​ណា​​ដែល​បំពាន​​លើ​ការ​ហាមឃាត់​របស់​ក្រុមហ៊ុន។

 

ចំណែក​ឯ​ Facebook ក៏​បាន​​ឲ្យ​លើក​ឡើង​ថា​ នៅ​លើ​បណ្ដាញ​របស់​ខ្លួន​​​គ្មាន​កន្លែង​សម្រាប់​ភេរវជន​​ទំនាក់​ទំនង​គ្នា​ ​និង​គ្មាន​ជា​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ ឬ​ គាំទ្រ​អំពើ​ភេរវកម្ម​នោះ​ឡើយ។ ដោយ​ឡែក​ខាង​ Twitter ឯ​ណោះ​វិញ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ចំពោះ​ពាក្យ​បណ្ដឹង​ខាង​លើ​ឡើយ៕​​​​​​​​​​​​​​​​

 

ចុច​អាន៖ Facebook​ បដិសេធ​​លុប​វីដេអូ​បុរស​ម្នាក់ ​ដែល​ត្រូវ​​គេ​បាញ់​ស្លាប់​ពេល​កំពុង​ Live

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ HuffingtonPost

​​​​

អត្ថបទពេញនិយម