​សកម្មភាព​របស់​សិស្ស​​សាលា​​ចិន​​​ក្នុង​ថ្ងៃ​ទិវា​ដឹង​គុណ​ឪពុក

  • 2016-06-20 18:57:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ទិវា​ដឹង​គុណ​ឪពុក​ឬ​ Father’s day ដែល​​មាន​​​​​​ជិត​​៥០​ប្រទេស​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​​ថ្ងៃ​ទី​ ១៩ មិថុនា​ម្សិល​មិញ ក្នុង​នោះ ​​​ប្រជាជន​​​នៅ​ប្រទេស​ចិន​​​ក៏​​​​បាន​រៀប​ចំ​​កម្មវិធី​មួយ​ចំនួន​សម្រាប់​ថ្ងៃ​ពិសេស​នោះ​ដែរ​ ដែល​​បាន​ធ្វើ​ឲ្យ​​ល្បី​ពាស​ពេញ​បណ្ដាញ​សង្គម​ចិន​​។

 

 

តាម​ប្រភព​សារព័ត៌មាន​ CCTV ​តាម​បណ្ដា​​សាលា​​មួយ​ចំនួន​ក្នុង​ប្រទេស​ចិន​​បាន​រៀប​ចំ​​​​​ឲ្យ​កូន​សិស្ស​​​បាន​ធ្វើ​សកម្មភាព​​​ខ្លះ​ៗ​ដើម្បី​​តំណាង​​ឲ្យ​ការ​គោរព​ស្រលាញ់​​​ដល់​អ្នក​មាន​គុណ​របស់​ពួក​គេ​​​​​។ ជាក់​ស្ដែង​នៅ​​​គេ​​ឃើញ​មាន​សកម្មភាព​​សិស្ស​​មត្តេយ្យសាលា​ក្នុង​​ទី​ក្រុង​​ឆុង​កីង​ ​​​​បាន​រៀប​ចំ​លាង​ជើង​ជូន​ឪពុក​របស់​ពួក​គេ។

 

 

ចំណែក​​​​ឯ​សិស្ស​​​​​សាលា​ចិន​​នៅ​​ក្នុង​​ខេត្ត​ជាំង​ស៊ូ ​គេ​ឃើញ​មាន​​សិស្ស​ប្រមាណ​ជាង​​១ពាន់​នាក់​បាន​នាំ​គ្នា​គូរ​រូប​​ប៉ា​របស់​ខ្លួន​​​ដើម្បី​​ជា​ការ​គោរព​​​ក្នុង​ថ្ងៃ​ទិវា​ឪពុក​ជា​ពិសេស​​​​​​លោក​ប៉ា​ដែល​បាន​ចិញ្ចឹម​​បី​បាច់​ថែរក្សា​ពួក​គេ។

 

 

ក្រៅ​តែ​ពី​ការ​ចុះ​ផ្សាយ​ទាក់​ទង​សកម្មភាព​របស់​សិស្ស​​ធ្វើ​ការ​ដឹង​គុណ​ចំពោះ​​វីរបុរស​របស់​ពួក​គេ​ សារព័ត៌មាន​ចិន​ជា​ច្រើន​ក៏​បាន​ចុះ​ផ្សាយ​​រំឭក​ពី​រឿង​រ៉ាវ​​ក្នុង​សង្គម​​​កើត​ឡើង​​កន្លង​មក​មួយ​ចំនួន​ អំពី​រឿង​ឪពុក​និង​កូន​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​ទប់​ទឹក​ភ្នែក​ពុំ​បាន​ដូច​ជា៖

 

​*** រូបថត​មួយ​សន្លឹក បង្ហាញ​ពី​ឪពុក​កាន់​ឆត្រ​បាំង​ភ្លៀង​ឲ្យ​កូន​​ទាំង​ខ្លួន​ទទឹក​ជោក ដែល​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​បណ្ដាញ​អ៊ីនធឺណិត។ រូបភាព​ដ៏​កក់ក្ដៅ​មួយ​សន្លឹក​នេះ មាន​អ្នក​មើល​ជាង ១​លាន​ដង ដោយសារ​អត្ថន័យ​បង្ហាញ​ពី​ឪពុក​ស្រលាញ់​កូន​ពិត​មិន​គិត​ពី​ខ្លួន​ឯង។

 

 

ឪពុក​ដ៏​មហិមា​បាន​ទទឹក​ជោក​ខ្លួន​ព្រោះ​ចង់​ឲ្យ​កូន​ជ្រក​ភ្លៀង​ក្រោម​ឆត្រ​បាន​ស្រួល ទាំង​ដៃ​ម្ខាង​មាន​កាន់​វ៉ាលិស ព្រម​ទាំង​ថង់ធំ​​មួយ​ផង។ ចំណែក​កូន​ប្រុស​​តូច​ដែល​មាន​ស្ពាយ​កាតាប​រូប​តោ បាន​ដើរ​ទៅ​មុខ​ដោយ​ភាព​កក់​ក្ដៅ ព្រោះ​មាន​ឪពុក​ជា​អង្គរក្ស​ការពារ​មិន​ឲ្យ​ត្រូវ​តំណក់​ទឹក​ភ្លៀង។

 

*** រូបភាព​មួយ​ចំនួន​បង្ហាញ​ពី​ឪពុក​ជន​ជាតិ​ប៉ាឡេស្ទីន​ព​កូន​ស្រី ដើរ​លក់​ប៊ិច​យក​ប្រាក់​ចិញ្ចឹម​ជីវិត បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​យ៉ាង​ខ្លាំង។

 

 

ឪពុក​ដ៏​កម្សត់​នៅ​ក្នុង​រូប​មាន​ឈ្មោះ Abdul ត្រូវ​បង្ខំ​ភៀស​ខ្លួន​ចេញ​ពី​ជំរំ Yarmouk ក្នុង​ប្រទេស​ស៊ីរី ដោយសារ​ការ​លុកលុយ​ពី​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុល​និយម ISIS។ Abdul មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក ហើយ​លោក​តែង​ដើរ​លក់​ប៊ិច​នៅ​តាម​ផ្លូវ​ក្នុង​ប្រទេស​លីបង់ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត។

 

*** រូប​ភាព​​បុរស​​​​ម្នាក់​​នៅ​មើល​បំពេ​បុរស​ចំណាស់​ដែល​ជា​ឪពុក​របស់​ខ្លួន​កំពុង​លង់​លក់​ក្នុង​រង្វង់​ដៃ​របស់​ខ្លួន​ បាន​ធ្វើ​​ឲ្យ​មនុស្ស​ជា​ច្រើន​​ហូរ​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន​៕

 

 

ចុចអាន៖  រូប​​ឪពុក​ការពារ​កូន​ ពី​ដំបង​វាយ​កូន​​បាល់​ ល្បី​ពេញ​អ៊ីនធឺណិត​​​​នៅ​អាមេរិក

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ cctvnews​​​

​​​​​​​​​​​