អង់គ្លេស ​ស្មើ​ស្លូវ៉ាគី ឯ​​វែល​បំបាក់​រុស្សី​ ឡើង​លេខ​១​ក្នុង​ពូល

  • 2016-06-21 10:51:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ Euro 2016 វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ B ​បាន​បញ្ចប់​ហើយ​ ដោយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស បាន​ត្រឹម​បញ្ចប់​លទ្ធផល​ ០-០ ទល់​នឹង​ស្លូវ៉ាគី ខណៈ​ដែល​វែល បាន​បំបាក់​រុស្សី ៣-០ ឡើង​​លេខ​១ កំពូល​តារាង។

 

អង់គ្លេស គ្រប់គ្រង​បាល់​យ៉ាង​ច្រើន​តាំង​ពី​តង់​ទី​១​មក និង​មាន​ឱកាស​ល្អៗ​ជា​ច្រើន​លើក​​ ប៉ុន្តែ​ទាំង​ Jamie Vardy, Adam Lallana ​និង Daniel Sturridge ​ធ្វើ​ពុំ​បាន​សម្រេច។

 

ចំណែក​ឯ​វែល​វិញ ៣​គ្រាប់​រក​បាន​ដោយ​ Aaron Ramsey ​របស់​ក្រុម​ Arsenal នៅ​នាទី​ទី​១១, Neil Taylor​ របស់​ក្រុម​ Swansea City ​នៅ​នាទី​២០ និង​ Gareth Bale ​របស់​ក្រុម​ Real Madrid ​​ស៊ុត​ជើង​ឆ្វេង​​គ្រាប់​ទី​៣ នៅ​នាទី​៦៧។

 

ដូច្នេះលទ្ធផល​នេះ​ បាន​ជួយ​ឲ្យ​វែល មាន​៦​ពិន្ទុ, អង់គ្លេស​ មាន​៥​ពិន្ទុ ចាប់​ដៃ​គ្នា​ឡើង​វគ្គ​១៦​ក្រុម​ជា​បន្ត​ ខណៈ​ដែល​ស្លូវ៉ាគី ​មាន​​៤​ពិន្ទុ​ អាច​មាន​ឱកាស​ជាប់​ចំណាត់​ថ្នាក់​លេខ​៣​ល្អ​បំផុត។ រីឯ​រុស្សី ធ្លាក់​ហាលអាវ​ត្រឹម​វគ្គ​នេះ​ហើយ បន្ទាប់​ពី​៣​ប្រកួត រក​បាន​តែ​១​ពិន្ទុ ស្ថិត​នៅ​បាត​តារាង​គេ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc