អត់​សង្សារ ខ្មាស​គេ​អត់?

  • 2016-06-27 13:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥលូវ​យុវវ័យ​ចូល​ចិត្ត​ចំអន់​គ្នា​លេង​ណាស់។ បើ​អ្នកណា​មាន​សង្សារ និយាយ​សម្ដី​​ថ្លោស​បន្តិច តែ​​ចំពោះ​អ្នក​អត់​វិញ ច្បាស់​ជា​ត្រូវ​មិត្តភ័ក្ដិបាញ់​ស្ពឹក​មុខ និង​​​ត្រូវ​គេ​​ហៅ​ថា «អ្នក​អត់​លិឍ» ឬ «Forever Alone»។ តើ​អ្នក​ខ្មាស​មិត្តភ័ក្ដិ​អត់ ពេល​អត់​មាន​សង្សារនឹងគេ?

 

 

"ឃើញ​គេ​ឌុប​គ្នា​ដើរ​លេង ខ្ញុំ​ច្រណែនគេ។ ជិះ​ម៉ូតូ​ម្ដងៗ ខ្ញុំ​គិត​ថា​បើ​បាន​ឌុប​​នារី​ខ្ញុំ​ស្រលាញ់ មិន​ដឹង​មាន​ក្ដី​សុខ​ប៉ុណ្ណា​ទេ"។ ពី​មុន​គេ​សួរ​ខ្ញុំ មាន​សង្សារ​នៅ? ខ្ញុំ​ថា​មាន​ហើយ ព្រោះ​ខ្លាច​គេ​ថា​អន់។ តាម​ពិត ខ្ញុំ​អត់​មាន​ទេ”។ សម្ដី​យុវជន​ វណ្ណ វុទ្ធី ប្រាប់​មក​កាន់ Sabay។

 

ទោះ​ឥលូវ​​មិន​​ទាន់​មាន​​នារី ​ដែល​ខ្លួន​ស្រលាញ់​ដូច​គេ យុវជន​វ័យ ២៣ ឆ្នាំ​ថា នោះ​គ្រាន់​​ជា​រឿង​កាល​ពី​មុន ប៉ុន្តែ​ពេល​នេះ លោក​មិន​ជា​ខ្វល់ខ្វាយ​ប៉ុន្មាន​នោះ​ទេ។ អ្វី​ដែល​សំខាន់ គឺ​ប្រឹង​រៀន​បញ្ចប់​ឆ្នាំ រក​ការងារ​ល្អ ប្រាក់​ខែ​ខ្ពស់ ចាំ​ដណ្ដឹង​ប្រពន្ធ​ការ​តែ​ម្ដង។

 

ចំណែក​​កញ្ញា លីណា អតីត​និស្សិត​គណនេយ្យ​នៅ ​វិទ្យាស្ថាន NIB បាន​លើក​ឡើង​ថា គ្មាន​សង្សារមិន​មាន​អ្វី ​ត្រូវ​ខ្មាស​គេ​ឡើយ ប៉ុន្តែ​​វា​ជា​រឿង​ល្អ​ទៅ​វិញ​​ទេ។ យុវតី​មាន​ស្រុក​​កំណើត​នៅ​ខេត្ត​កណ្ដាលរូបនេះ ប្រាប់ទៀត​​ថា៖ "យើង​​មិន​ចាំបាច់ Take Care អ្នកនេះ​ Take Care អ្នក​នោះ និង​មិន​បារម្ភ​ខ្លាច​សង្សារ ប៉ះពាល់ លូកលាន់...មាន​សង្សារ​​​វិញ​ទេ ទើប​សម​​ខ្មាស ព្រោះ​អាច​មាន​រឿង​អាស្រូវ ពេល​បែកបាក់​គ្នា”។

 

មិន​ខុស​ពី​កញ្ញា​ខាងលើ​ទេ យុវជន​មិន​ទាន់​មាន​សង្សារ សែម សុធារិទ្ធ បាន​បង្ហាញ​ទស្សនៈ​ថា៖ “បើ​គេ​សួរ​ ខ្ញុំ​នឹង​ប្រាប់​គេ​ត្រង់​ថា “​គ្មាន” ​​មិន​​ខ្លាច​គេ​​លែបខាយ​ទេ។ មាន​តែ​ខ្លួន​យើង​ទេ​ ទើប​​ដឹង​ថា​គួរ​យក​សង្សារ ​ឬ​មិន​គួរ​យក។ បើ​កុំ​ឱ្យ​រឿង​ច្រើន មាន​តែ​​​ខំប្រឹង​ធ្វើការ សន្សំ​លុយ ​រួច​ដណ្ដឹង​ប្រពន្ធ​តែ​ម្ដង​”។

 

ចំណែក​និស្សិត​​ផ្នែក​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ NUM យុវជន បញ្ញា និយាយ​ថា៖ “​ខ្ញុំ​យល់​ថា អ្នក​ខ្លះ​​ប្រាប់​គេ​ថា អត់​​មាន​សង្សារ មិន​មែន​ខ្មាស​គេ​ទេ គឺ​ខ្លាច​បិទ​ផ្លូវ​ខ្លួន​ឯង។ ប្រុសៗ​​មិន​ចង់​ឱ្យ​គេ​ដឹង​ថាគេ​មាន​ឡើយ។ សម្រាប់​ខ្ញុំ គឺ​គ្មាន​អ្វី​ខា្មស់​គេ​ទេ បើ​ខ្ញុំ​​អត់​ប្រាប់​ថា​អត់ ​បើ​មាន​ខ្ញុំ​ក៏​ប្រហែលលាក់​ដែរ​ហើយបង Haha!”៕

 

ចុចអាន៖ គេ​មាន​ប្រពន្ធ​​ហើយ ហេតុ​អី​ខ្ញុំ​​​​ស្រលាញ់​គេទៀត?

ចុចអាន៖ ភាព​ខុសគ្នា​រវាង​មនុស្ស​ប្រុស និង មនុស្សស្រី​ លើ​ទស្សនៈ​ស្នេហា

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម