ស៊ុយអែត​អាច​ឈ្នះ​បែលហ្សិក​ ដើម្បី​ទៅ​វគ្គ​បន្ត​អត់​នៅ​យប់​នេះ?

  • 2016-06-22 21:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ស៊ុយអែត​ត្រូវ​ប៉ះ​ជាមួយ​បែលហ្សិក​វេលា​ម៉ោង​២រំលង​អាធ្រាត្រ​ថ្ងៃពុធ​នេះ​ក្នុង​ការ​ប្រកួត​បិទ​ឆាក​ពូល​ E ពាន​រង្វាន់​បាល់​ទាត់​ទ្វីប​អឺរ៉ុប​ឆ្នាំ​២០១៦​នៅ​បារាំង។

 

២ប្រកួត​កន្លង​មក​ស៊ុយអែត​ស្មើ១ ចាញ់១ មាន​១ពិន្ទុ​ដូច្នេះ​ដើម្បី​ដណ្ដើម​ឱកាស​​ឈាន​ទៅ​វគ្គ​បន្ទាប់​ក្រុម​លោក​ Erik Hamrén ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​លើ​បែលហ្សិក​ដែល​កំពុង​ឈរ​លេខ​២​មាន​៣​ពិន្ទុ​នៅ​ក្នុង​ដៃ។

 

ប្រវត្តិ​ជួប​គ្នា​ និង​ស្ថិតិ​ខ្លះ​ៗ៖

 

  • បែលហ្សិក​ឈ្នះ​៧​ក្នុង​ចំណោម​១៤​ប្រកួត​ទល់​នឹង​ស៊ុយអែត​ ក្នុង​នោះ​ស្មើ​២ និង​ចាញ់​៥​។

  • ជំនួប​រវាង​គូ​ទាំង​២​ ស៊ុយអែត​ធ្លាប់​ស៊ុត​ចូល ៣០គ្រាប់​ខណៈ​បែលហ្សិក​ស៊ុត​បាន​២២គ្រាប់។

 

  • ក្នុង​ការ​ប្រកួត​កម្មវិធី​ធំៗ​វិញ​ស៊ុយអែត​ឈ្នះ បែលហ្សិក​ចុង​ក្រោយ​បំផុត​គឺ​ក្នុង​ឆ្នាំ ១៩៦០ វគ្គ​ជម្រុះ​ World Cup ដោយ​លទ្ធផល​ ២-០ ហើយ​បែលហ្សិក​ធ្លាប់​ឈ្នះ​ ២-១ ក្នុង​ការ​ប្រកួត​អឺរ៉ូ​ឆ្នាំ ២០០០។

 

សម្ដី​គ្រូ​បង្វឹក៖

លោក Erik Hamrén គ្រូ​បង្វឹក​ស៊ុយអែត៖ ​«តើ​យើង​គួរ​ចាប់​ផ្ដើម​ការ​ប្រកួត​ដោយ​សម្រុក​ ឬ​ក៏​ប្រុង​ប្រយ័ត្ន? ទាំង​នេះ​គឺ​ជា​បញ្ហា​ដែល​ខ្ញុំ​កំពុង​គិត ព្រោះ​បែលហ្សិក​គឺជា​ក្រុម​មិន​ធម្មតា​ ពិសេស​ពួកគេ​មាន​ខ្សែ​ប្រយុទ្ធ​ឆ្នើមៗ និង​សំបូរ​បច្ចេកទេស»។

 

លោក Marc Wilmots គ្រូ​បែលហ្សិក៖ «Zlatan គឺជា​កីឡាករ​ដែល​គ្រោះថ្នាក់​បំផុត​ ដោយសារ​ប្រកួត​នេះ​អាច​ជា​ប្រកួត​ចុងក្រោយ​សម្រាប់​ស៊ុយអែត​ ដូច្នេះ​គេ​អាច​នឹង​ពុះ​កញ្ជ្រោល​ខ្លាំង​ជាងគេ​ តែ​គ្រប់​យ៉ាង​គឺ​ស្ថិត​នៅ​លើ​យើង​ទាំង​អស់​គ្នា»។

 

ជើង​កីឡាករ៖

ស៊ុយអែត​មាន​របួស​កីឡាករ​ Lustig ម្នាក់​ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា៖ Isaksson; Lindelöf, Johansson, Granqvist, Olsson; Larsson, Ekdal, Källström, Forsberg; Berg, Ibrahimović។

 

បែលហ្សិក​មាន​របួស​កីឡាករ​២រូប​គឺ Dembélé និងCarrasco (ខ្មង​ជើង) ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា​៖ Courtois; Meunier, Alderweireld, Vermaelen, Vertonghen; Witsel, Nainggolan; Mertens, De Bruyne, Hazard; Lukaku៕

 

ព្យាករ​គូ​​​នេះ​គឺ៖ ស៊ុយអែត ០-១ បែលហ្សិក , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

*យប់​នេះ​ក៏​មាន​ការ​ប្រកួត​៣​គូ​ទៀត​ផង​ដែរ៖

  • ហុងគ្រី vs ព័រទុយហ្គាល់ (ម៉ោង​១១​:០០​យប់)

  • អ៊ីស្លង់ vs អូទ្រីស (ម៉ោង​១១:០០យប់)

  • អ៊ីតាលី vs សាធារណរដ្ឋ​អៀរឡង់ (ម៉ោង០២:០០​រំលង​អាធ្រាត្រ)៕​

 

ប្រែសម្រួល៖ វីរ៉ុត ប្រភព៖ UEFA

អត្ថបទពេញនិយម