ស្ត្រី​​អ្នក​​​​ហាត់​សាច់​ដុំ​​​​​​អាយុ​ចាស់​​ជាង​គេ​លើ​​លោក​ បង្ហាញ​​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​​

  • 2016-06-22 18:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​យាយ​ Ernestine Shepherd ​​​​ជន​ជាតិ​​​​អាមេរិក​ស្បែក​ខ្មៅ ដែល​​មក​ទល់​ពេល​​នេះ​​មាន​វ័យ​៨០​ឆ្នាំ​ ប៉ុន្តែ​នៅ​តែ​សុខភាព​​រឹង​មាំ​​អាច​​ហាត់​ប្រាណ​​​​នៅ​ក្លឹប​​​ដោយ​កម្លាំង​​ខ្លាំង​ៗ​​មិន​ធម្មតា​ បាន​ចែក​រំលែក​ប្រាប់​ពី​ទម្លាប់​​​​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​​ភ្ញាក់​ផ្អើល​​នឹក​ស្មាន​មិន​​ដល់។

 

 

លោក​យាយ​ Ernestine ​ដែល​ជា​ម្ចាស់​កំណត់​ត្រា​​​​​​​​ពិភព​លោក​អ្នក​ហាត់​កីឡា​អាយុ​ចាស់​ជាង​គេ​​តាំង​ពី​ឆ្នាំ​២០១០​ ​បាន​​ឲ្យ​ដឹង​ថា​ រៀង​រាល់​ថ្ងៃ​​​​​​អ្នក​ស្រី​​តែង​ក្រោក​ត្រឹម​ម៉ោង​៣​យប់​ ដើម្បី​ធ្វើ​សមាធិ​​​ រួច​​​​ទើប​​ទៅ​រត់​​​ត្រឹក​ៗ​​​កម្ដៅ​សាច់​ដុំ​។

 

ត្រឹម​ម៉ោង​៨​ព្រឹក​​ ​​​​​​អ្នក​ស្រី​​​ចំណាយ​ពេល​ផ្ដោត​សំខាន់​តែ​ការងារ​​​ហាត់​ប្រាណ​នៅ​​ក្លឹប​កីឡា​ប៉ុណ្ណោះ ដោយ​មាន​​ស្វាមី​វ័យ​៦០​របស់​អ្នក​ស្រី​ជា​អ្នក​រៀប​ចំ​ចម្អិន​អាហារ​ជូន​។

 

ចំពោះ​របប​អាហារ​ជា​​ប្រចាំ​ថ្ងៃ​របស់​ម្ចាស់​ឯកត្តកម្ម​​អ្នក​ហាត់​កីឡា​អាយុ​ចាស់​ជាង​គេ​រូប​នេះ​​គឺ​មាន​ដូច​ជា៖ បាយ​និង​គ្រាប់​ធញ្ញជាតិ សាច់​ទ្រូង​មាន់ គ្រាប់​សណ្ដែក ស៊ុត និង​ពិសា​តែ​​ទឹក​ជា​ភេសជ្ជៈ​ប៉ុណ្ណោះ៕

 

ចុចអាន៖  ​​លោក​យាយ​គាំទ្រ​ Liverpool ១០៣​ឆ្នាំ ​ទទួល​កាដូ​ខួប​កំណើត​​គាប់​ចិត្ត​ពី​…

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ indiatimes, boredpanda ​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​

អត្ថបទថ្មី