ហែមថុន វិទីនី ​បំបែក​កំណត់​ត្រា​​​​ ត្រៀម​ប្រកួត​អូឡាំពិក​

  • 2016-06-22 20:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡា​ការិនី​​ហែល​ទឹក​​ជម្រើស​ជាតិ​​កម្ពុជា ហែមថុន ​វិទីនី បាន​ធ្វើតេស្ត​សាក​ល្បង​សមត្ថភាព​​​ទទួល​បាន​លទ្ធផល​​ល្អ​ដោយ​បាន​​បំបែក​កំណត់​ត្រា​ចាស់​​​​របស់​ខ្លួន​​យ៉ាង​​​ជោគជ័យ ​មុន​ពេល​ចេញ​ទៅ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​នៅ​ប្រទេស​ប្រេស៊ីល នា​ខែ​សីហា ​ឆ្នាំ​២០១៦​ ខាង​មុខ​នេះ។

 

កីឡា​ការនី ហែម ថុន​វិទីនី

 

​តាម​ទំព័រ​ហ្វេសបុក​របស់​​​ ហែម​ ថុន​វិទីនី​ បាន​ឲ្យ​ដឹង​ថា ​នាង​បាន​បំបែក​កំណត់​ត្រា​ក្នុង​ថេរវេលា​ចាស់​របស់​ខ្លួន​​គឺ​​ ៣០.៤៤​វិនាទី​ ​មក​នៅ​ត្រឹម​ ២៩​.​៦៨​ វិនាទី​។ បន្ទាប់​ពី​បំបែក​កំណត់​ត្រា​ចាស់ ​ វិទីនី​ បាន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។

 

សូម​ទស្សនា​វីដេអូ​​​​​ខាង​ក្រោម៖

 

https://www.youtube.com/watch?v=JsBzHwRskv8&feature=youtu.be

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​