ហេតុ​ផល​​៥​យ៉ាង​​​ បង្ហាញ​ថា​អ្នក​​ចូល​ចិត្ត​និយាយ​ជា​មួយ​​ខ្លួន​ឯង​​​​​​ជា​មនុស្ស​ឆ្លាត​

  • 2016-06-22 22:42:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ខ្លះ​គេ​សង្កេត​ឃើញ​មនុស្ស​មួយ​ចំនួន​ តែង​និយាយ​​​រអ៊ូ​ៗ​ជា​មួយ​ខ្លួន​ឯង​ ពី​រឿង​​អ្វី​មួយ​។ តើ​នោះ​ជា​ទម្លាប់​​​មិន​ល្អ​ឬ? តាម​រយៈ​វិបសាយ Life Hack អ្នក​ជំនាញ​ចិត្តសាស្ត្រ​ជា​ច្រើន​បាន​បង្ហាញ​ហេតុផល​​ធំ​ៗ​មួយ​ចំនួន​ថា​អ្នក​ដែល​ចូល​ចិត្ត​និយាយ​ជា​មួយ​ខ្លួន​ឯង​គឺ​ជា​មនុស្ស​ឆ្លាត៖ ​​​

 

 

១. ជួយ​​​​​​​​​​​បង្កើន​​សមត្ថភាព​ខួរ​ក្បាល ​ពេល​នរណា​ម្នាក់​និយាយ​ជា​មួយ​ខ្លួន​ឯង វា​​ជួយ​ឲ្យ​​មនុស្ស​នោះ​ផ្ចង់​អារម្មណ៍​ផ្ដោត​សំខាន់​​លើ​កិច្ច​ការងារ​ណា​មួយ។ ក្រៅ​ពី​នោះ​វា​ក៏​អាច​​​ជួយ​​​​​​​បង្កើន​សមត្ថភាព​ស្វែង​យល់​របស់​​ពួក​គេ​​ផង​ដែរ។ តាម​ការ​ស្រាវជ្រាវ​​​ធ្វើ​ឡើង​ដោយ​​អ្នក​ជំនាញ​ចិត្តសាស្ត្រ​ពីរ​រូប​គឺ Gary Lupyan និង​Daniel Swingley មក​ពី​សកលវិទ្យាល័យ Wisconsin-Madison និង​ សកលវិទ្យាល័យ​ Pennsylvania សហរដ្ឋអាមេរិក​ បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​​ឧស្សាហ៍​និយាយ​ទៅ​កាន់​ខ្លួន​ឯង​ ជួយ​ឲ្យ​ពួក​គេ​ឆាប់​រក​​របស់​ដែល​បាត់​បាន​ដោយ​ងាយ។

២. បង្កើន​ការ​ចង​ចាំ នៅ​ពេល​និយាយ​​ឮ​ៗ​ជា​មួយ​ខ្លួន​ឯង វា​ជួយ​ដាស់​តឿន​​​ឲ្យ​​មនុស្ស​​​ចង​ចាំ​អ្វី​មួយ​ជា​ជាង​​ការ​​​​អារម្មណ៍​គិត​​ក្នុង​ចិត្ត​ (និយាយ​ក្នុង​ចិត្ត)។ ពេល​ខ្លះ​គេ​​​​អាច​ឮ​សំឡេង​​​ខ្លួន​ឯង​​​​ប្រាប់​​មក​កាន់​ខ្លួន​ឯង​​​ផ្ទាល់​ដោយ​មិន​ចាំ​បាច់​ព្យាយាម​នឹក​ឲ្យ​ឃើញ​ពី​អ្វី​មួយ។

៣. ហាត់​សម​ជា​មុន​ ប្រសិន​បើ​​​​​នរណា​ម្នាក់​​​ត្រូវ​​ទៅ​ធ្វើ​បទ​បង្ហាញ​​ ឬ​​​​ទៅ​សម្ភាស​ ការ​និយាយ​​​​ទៅ​កាន់​ខ្លួន​​ឯង​​ផ្ទាល់​​​​​ជួយ​ឲ្យ​ពួក​គេ​ចេះ​រៀប​ពាក្យ​ក្នុង​ការ​និយាយ និង​ជា​ការ​​ហាត់​សម​មុន​ផង​ដែរ។ ការ​​និយាយ​ដោយ​ឮ​ៗ​ឲ្យ​ខ្លួន​ឯង​​ស្ដាប់ រឹត​តែ​បង្ក​​ភាព​ងាយ​ស្រួល​នៅ​ពេល​​ពួក​គេ​អនុវត្ត​ធ្វើ​ពិត​ៗ​ ព្រម​ទាំង​កាត់​បន្ថយ​ការ​​ភាព​​ភ័យ​ខ្លាច​ ឬ​ភ្លេច​ចំណុច​សំខាន់​ណា​មួយ​​ផង​ដែរ។ ​​​​​​​​​​​ ៤. លើក​ទឹក​ចិត្ត​ខ្លួន​ឯង ពាក្យ​មួយ​​ឃ្លា​​​ដែល​លើក​ឡើង​ថា​​​​" ខ្ញុំ​​អាច​ធ្វើ​វា​បាន" ​​អាច​​មាន​ឥទ្ធិពល​​ធ្វើ​​​​ឲ្យ​​មនុស្ស​​​មួយ​ចំនួន​​​សម្រេច​កិច្ច​ការ​​ណា​មួយ​បាន​ស្រប​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​​របស់​ពួក​គេ។ លោក​​សាស្ត្រាចារ្យ​ Sanda Dolcos ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​មក​ពី​សកលវិទ្យាល័យ Illinois សហរដ្ឋអាមេរិក​​ បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​​​ប្រើ​ពាក្យ​ "អ្នក" ដូច​ជា​​ "អ្នក​អាច​ធ្វើ​បាន"​ ក្នុង​ការ​និយាយ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​នោះ​និង​កាន់​តែ​មាន​ប្រសិទ្ធភាព​។

 

 

៥. ជួយ​បង្កើន​ទំនុក​ចិត្ត​

ការ​និយាយ​ទៅ​កាន់​ខ្លួន​​ឯង ​ប្រៀប​ដូច​ជា​ការ​ជួយ​ត្រួស​ត្រាយ​ពី​​បំណង​របស់​អ្នក​ចង់​ធ្វើ​អ្វី​មួយ​​​បាន​ច្បាស់​លាស់​។ ឧទាហរណ៍​​ អ្នក​ត្រូវ​សម្រេច​ចិត្ត​ថា​ធ្វើ​រឿង​អ្វី​មួយ​ភ្លាម​ៗ ពេល​នោះ​អ្នក​ត្រូវ​ធ្វើ​រឿង​នោះ​ដោយ​ខ្លួន​ឯង​ដោយ​មិន​​​មាន​​​​ការ​ជួយ​​បង្ហាញ​មតិ​យោបល់​ពី​នរណា​ម្នាក់​ឡើយ​ ដូច្នោះ​​​អ្នក​មាន​ទម្លាប់​​​និយាយ​ទៅ​កាន់​ខ្លួន​ឯង​​នឹង​មាន​ទំនុក​ចិត្ត​​ព្រម​​ទាំង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​បាន​ដោយ​មាន​ប្រសិទ្ធភាព៕

 

 

ចុចអាន៖  វិធី​កែ​ខៃ​ម្ហូប​​​​ហឹរ​ជ្រុល និង​ប្រៃ​ជ្រុល​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ lifehack ​​​​​

​​

​​