បែលហ្សិក ទម្លាក់​ស៊ុយអែត ក្រោយ​ឈ្នះ​ ១-០ ​យប់​មិញ

  • 2016-06-23 12:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​បែលហ្សិក បាន​យក​ឈ្នះ​ស៊ុយអែត ១-០ ​​ក្នុង​ការ​ប្រកួត​ Euro 2016 វគ្គ​សន្សំ​ពិន្ទុ​ចុង​ក្រោយ​ ក្នុង​ពូល E យប់​មិញ។

 

១​គ្រាប់​របស់​បែលហ្សិក ស៊ុត​​ដោយ​ខ្សែ​បម្រើ Radja Nainggolan របស់​ក្រុម​ Roma នៅ​នាទី​៨៤។ លទ្ធផល​នេះ បាន​ជួយ​ឲ្យ​បែលហ្សិក បញ្ចប់​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​ពូល និង​ឡើង​ប៉ះ​ហុងគ្រី នៅ​វគ្គ​១៦​ក្រុម​ជា​បន្ត។

 

រីឯ​ស៊ុយអែត ធ្លាក់​ត្រឹម​វគ្គ​នេះ​ហើយ បន្ទាប់​ពី​៣​ប្រកួត រក​បាន​តែ​១​ពិន្ទុ ខណៈ​ដែល​តារា​ឆ្នើម​ Zlatan Ibrahimovic ​ដែល​​ប្រកាស​ថា នឹង​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ក្រោយ​ចប់​ Euro នេះ​ ក៏​មិន​អាច​​រក​គ្រាប់​បាន​សោះ។

 

ចំណែក​ឯ​១​គូ​ទៀត ក្នុង​ពូល​ E នេះ​ដែរ សាធារណរដ្ឋ​អៀរឡង់ ក៏បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដូច​គ្នា បន្ទាប់​ពី​មាន​៤​ពិន្ទុ ក្រោយ​ឈ្នះ​អ៊ីតាលី ១-០៕

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc

អត្ថបទពេញនិយម