ស្រួល​ដែរ​ មាន​អ្នក​ប៉ះកង់​ចល័ត​ចឹង​

  • 2016-06-23 14:03:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​បងប្អូន​ដែល​មាន​បញ្ហា​រឿង​ម៉ូតូ​កង់​ឡាន​ បែក ឬ ខូច នៅ​ទី​ឆ្ងាយ​ហើយ​មិន​ដឹង​រក​កន្លែង​ណា​ជួសជុល​បាន​ ឥឡូវ​នេះ​មិន​បាច់​បារម្ភ​ទៀត​ទេ ​ដោយសារ​តែ​មាន​អ្នក​ប៉ះកង់​ចល័ត​គ្រាន់​តែ​ទូរស័ព្ទ​ពួកគេ​នឹង​មក​ជួសជុល​ជូន​។

 

លោក​ សំអឿន​ អ្នក​ប៉ះ​កង់​ចល័ត​ខាង​លើ​ប្រាប់​ថា​មុខ​របរ​នេះ​លោក​ទើប​តែ​បើ​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ ក្នុង​នោះ​មាន​អ្នក​គាំទ្រ​គួរ​សម​។

 

 

យ៉ាង​ណាមិញ​ អ្នក​ប៉ះកង់​ចល័ត​ ប្រាប់​ថា​ភាគ​ច្រើន​លោក​ទទួល​ជួសជួល​កង់​ឡាន​ច្រើន​ជាង​កង់​ម៉ូតូ​ ដោយ​លោក​លើក​ហេតុ​ផល​ថា​ តម្លៃ​ម៉ូតូ​មិន​សូវ​បាន​ថ្លៃ​ដូច​ឡាន។ ទី​តាំង​ផ្ទាល់​ របស់​លោក​ សំ អឿន​ នៅ​ម្តុំ​​វត្ត​មហា​មន្ត្រី​ ចំណែក​​សមាជិក​អ្នក​ជួយ​ក្នុង​មុខ​របរ​នេះ​មាន​ ៣​នាក់ ។

 

“ពិ​បាក​ដែរ​...ព្រោះ​ពេល​ខ្លះ​ម៉ូតូ​​ត្រូវ​ប៉ះ​តិច​តួច​ បើ​យើង​យក​ថ្លៃ​មិន​កើត​ ហើយ​បើ​ករណី​ម្ចាស់​ឡាន​ ឬ​ម៉ូតូ​ ខូច​នៅ​ឆ្ងាយ​ពី​កន្លែង​ខ្ញុំ​ ខ្ញុំ​ត្រូវ​យក​ថ្លៃ​លើស​បន្តិច​ ដោយ​តម្លៃ​យក​ប្រហែល​​ ១០០០០រៀល​ ១៥០០០​ ឬ ២០០០០"។

 

អត្ថបទ៖ ថា ម៉ាលីដា