ឪពុក​ម្ដាយ​​​​​នឹង​​ជាប់​គុក​​៧ឆ្នាំ​ ​បើ​កូន​​​​លេង​ផាវ​​នៅ​ម៉ាឡេស៊ី

  • 2016-06-23 22:18:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​ម្ដាយ​​​​នៅ​​​ម៉ាឡេស៊ី​​ ​​​ដែល​ទិញ​​ ឬ​បណ្ដោយ​​ឲ្យ​កូន​​លេង​ផាវ​​​​​​​​ ត្រូវ​គេ​ចាត់​ទុក​​​ជា​រឿង​ធ្ងន់ធ្ងរ​​ ​អាច​​ជាប់​​ពន្ធនាគារ​​​រហូត​​ដល់​​​ ៧​ឆ្នាំ​​បើ​គេ​ចាប់​បាន។​

 

 

​​​​​អគ្គ​ស្នងការ​​​​​នគរបាល​​​លោកTan Sri Khalid Abu Bakar​ និយាយ​ថា​​ ​ប៉ូលិស​​​​​​​នឹង​ដាក់​ចេញ​វិធាន​ការ​តឹងរ៉ឹង​​​​​ចំពោះ​បុគ្គល​ណា​​​​​​​​បាន​រក្សា​ទុក​​​ ឬ​អុច​ផាវ​​​ ​​​ដោយ​​ត្រូវ​​ជាប់​ពន្ធនាគារ​ ៧​ឆ្នាំ​ ឬ​ពិន័យ​​ជា​ប្រាក់​ ១ម៉ឺន​រីងហ្គីត​ ​(ប្រហាក់​ប្រហែល​ ២​៥០០​ដុល្លារ​​) ឬ​បង់​ប្រាក់​​ហើយ​ជាប់​​ពន្ធនាគារ​​ទៀត។​ ​​​​ ​ច្បាប់​​នេះ​​​​​​​បាន​​ផ្ដល់​សិទ្ធិ​អំណាច​​​ដល់​​​​​​​ប៉ូលិស​​​​​​​អាច​ចូល​​​មើល​​ដល់​​ក្នុង​ផ្ទះ​​​ ​អាគារ​ ​កន្លែង​ស្នាក់​នៅ យាន​យន្ត ​​នាវា​ ​ឬ​​យន្តហោះ​​​​​​ដែល​បាន​បញ្ជាក់​ក្នុង​ដីកា​ និង​​​អាច​ឆែកឆេរ​​​​គ្រប់​ជនសង្ស័យ។​

 

​​​​​​​​​​​​​​​​​​ការ​ព្រមាន​​នេះ​​​​​ មាន​គោល​បំណង​​​​​សំដៅ​​លើ​​​​អ្នក​ជួញដូរ​​ផាវ​​ចូល​ប្រទេស​ សាធារណជន​​​​ទិញ​លក់​​ ឬ​អុជ​លេង​​នានា។ ​លោក​បាន​ថ្លែង​ប្រាប់​​កាសែត​ New Straits Times ​នៅ​ម្សិលមិញ​ថា​​​ ផាវ​ដែល​ហាម​ឃាត់​ខ្លាំង​​​​​គឺ​ Pop-Pop ឬ​​ខ្មែរ​និយម​ហៅ​ផាវ​ខ្ទឹម​​​ ដែល​​ក្មេង​​ៗ​ចូល​ចិត្ត​បោក​​​ផ្ទប់​​នឹង​ផ្ទៃ​រឹង​ នោះ​វា​​​ផ្ទុះ​ឡើង​ ​រួម​ជាមួយ​​​​​ប្រភេទ​ផាវ​ផ្សេង​​ទៀត​​​។

 

​លោក​បាន​សង្កត់​​ធ្ងន់​ថា​ ​"អ្នក​លក់​ទាំង​ឡាយ​ណា​​​​​​​​ដែល​ល្មើស​ច្បាប់​ ហើយ​ថា​​ខ្លួន​​មិន​បាន​ដឹង​​​ការ​ប្រកាស​នេះ​ នឹង​​មិន​ត្រូវ​លើកលែង​ទោស​​ឲ្យ​ជា​ដាច់​ខាត"។

 

ការ​​រឹត​បន្តឹង​​​ខាង​លើ​ ​ធ្វើ​ឡើង​​ក្រោយ​ពី​អាជ្ញាធរ​​បាន​រឹប​អូស​​​​ផាវ​ខុស​ច្បាប់​​​​​​​ជាច្រើន​​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដែល​ផាវ​​​​ទាំង​នេះ​បាន​បង្ក​ជា​សោកនាដកម្ម​​​​​​​​​​ និង​ពិការ​ជា​ច្រើន​ករណី​​​​រយៈពេល​​ប៉ុន្មាន​​ឆ្នាំ​​ចុងក្រោយ​នេះ៕

 

ទិដ្ឋភាព​រឹប​អូសផាវ​សប្ដាហ៍​មុន នៅរដ្ឋ​ Kedah

ផាវ Pop-Pop

 

ចុចអាន៖ ស្រី​​​ស្រស់​ស្អាត​របស់​ម៉ាឡេស៊ី​ធ្វើឲ្យ​មាន​អ្នក​ស្រលាញ់​នាង​កាន់តែ​ច្រើន​​​លើ Online

ចុចអាន៖ ទេពធីតា​សម្រស់​ក្នុង Instagram ទាំង​១០​ប្រចាំ​ម៉ាឡេស៊ី

 

ប្រែ​សម្រួល៖​ឡេង ភារុណ ប្រភព៖ New Straits Times