Maradona ​ប្រាប់​ក្រុម​អាហ្សង់ទីន៖ "បើ​មិន​ឈ្នះ​ពាន កុំ​ត្រឡប់​មក​វិញ”

  • 2016-06-24 15:59:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Diego Maradona វីរបុរស​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​បាន​និយាយ​ពាក្យ​១​ឃ្លា​ព្រមាន​ដល់​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន មុន​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ Copa America 2016 ទល់​នឹង​ឈីលី នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ខាង​មុខ។

 

Lionel Messi ប្រធាន​ក្រុម​អាហ្សង់ទីន

 

អាហ្សង់ទីន បាន​កក់​កៅអី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Copa America 2016​ បន្ទាប់​ពី​យក​ឈ្នះ​​ម្ចាស់​ផ្ទះ​អាមេរិក ៤-០ ខណៈ​​ប្រធាន​ក្រុម​ Lionel Messi បាន​បំបែក​កំណត់ត្រា​ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​ក្រុម​ជម្រើស​ជាតិ។ រីឯ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឈីលី បាន​បំបាក់​កូឡុំប៊ី ២-០។

 

Diego Maradona វីរបុរស​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន

 

អតីត​​​គ្រូ​បង្វឹក និង​ជា​កីឡាករ​ ដែល​ធ្លាប់​ធ្វើ​ជា​ប្រធាន​ក្រុម ជួយ​ឲ្យ​អាហ្សង់ទីន លើក​ពាន​ World Cup កាល​ឆ្នាំ​១៩៨៦ (Maradona) បាន​ប្រាប់​ដល់​  C5N កាល​ពី​ថ្ងៃ​ពុធ​ថា៖ "ប្រាកដ​ណាស់ ​ខ្ញុំ​គិត​ថា យើង​ (អាហ្សង់ទីន) នឹង​ឈ្នះ​ពាននេះ ប៉ុន្តែ​បើ​​ពួកគេ​មិន​ឈ្នះ​ពាន​ទេ កុំ​ត្រឡប់​មក​វិញ”។

 

អាហ្សង់ទីន​ ខក​ខាន​ឈ្នះ​ពាន​រង្វាន់​រយៈពេល​២៣​ឆ្នាំ​ហើយ តាំង​ពី​ឆ្នាំ​១៩៩៣​មក ខណៈ​​តារា​ឆ្នើម​ Messi ក៏​ពុំ​ទាន់​ឈ្នះ​ពាន​​អ្វី​មួយ​ជាមួយ​ឈុត​ធំ​ក្រុម​ជម្រើស​ជាតិ​​អាហ្សង់ទីន​ដែរ ប៉ុន្តែ​២​ឆ្នាំ​ចុង​ក្រោយ​ ពួកគេ​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ​២​ដង​គឺ World Cup 2014 (ចាញ់​អាល្លឺម៉ង់) និង​ Copa America 2015 (ចាញ់​ឈីលី)៕

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ AS