អត្ថន័យ​​​​​​សុបិន​ទាំង​​១២ ​​គ្រប់​គ្នា​តែង​ជួប​ប្រទះតែ​មិន​សូវ​ដឹង​

  • 2016-06-24 18:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​យប់​​ជា​ពេល​​វេលា​​​សម្រាប់​​មនុស្ស​​គ្រប់​គ្នា​​​សម្រាក​​​យក​កម្លាំង​ ​ក្រោយ​​​​ចំណាយ​ពេល​​​បើក​របរ​រកស៊ី​​​​ ឬ​ដើរ​កម្សាន្ត​​​​​​​​អស់​​​រយៈ​ពេល​ជា​ច្រើន​ម៉ោង​នៅ​ពេល​ថ្ងៃ​។

 

 

ការ​​គេង​​លក់​ស្កប់ស្កល់​​​​​​ គឺ​ជា​ការ​គេង​​​​ដោយ​អារម្មណ៍​​ស្ងប់​ មិន​​យល់​សុបិន​​ច្រើន​​ ដែល​វា​អាច​ធ្វើ​​ឲ្យ​រំខាន​ដល់​ដំណេក​។ ការ​សុបិន​ច្រើន​​ ​គឺ​កើត​​ឡើង​​ដោយ​សារ​​តែ​​​​អ្នក​មាន​អារម្មណ៍​​​រវើរវាយ​​ ​ព្រួយ​បារម្ភ​​ ​គិត​ច្រើន មិន​អស់​​ចិត្ត​​​បញ្ហា​​អ្វី​​មួយ​​ពី​ថ្ងៃ ​ទើប​​កើត​ជា​សុបិន​​​ឃើញ​​ពេល​យប់​។ ទាក់​​ទង​​នឹង​សុបិន​​​ខាង​លើ​នេះ​ ​​​​ក៏​មាន​ដែរ​​​អត្ថន័យ​​​របស់​វា​​​​​ ដែល​ត្រូវ​គេ​ជឿ​តៗ​គ្នា​ ​ខ្លះ​ពិត​ ខ្លះ​មិន​ពិត​ក៏​មាន​។​ ការ​សុបិន​ឃើញ​រឿង​​ទាំង​ ១២​ខាង​ក្រោម​ ត្រូវ​គេ​ជឿ​ថា​មាន​​អត្ថន័យ និង​ប្រផ្នូល​​​​គួរ​ឲ្យ​ចាប់​អារម្មណ៍៖

 

១.​ ​​​ឃើញ​ប្រអប់៖ ប្រសិន​​​បើ​​​​យល់​សប្ដ​​ឃើញ​ប្រអប់​​​​​ នោះ​​​​មាន​ន័យ​ថា​​​​រឿង​សម្ងាត់​​របស់​​អ្នក​​​​​ណា​មួយ​​​​កំពុង​​ត្រូវ​បាន​​លេច​ធ្លាយ​​ហើយ។ ​បើ​ប្រអប់​ទទេ​​​ មានន័យថា​​​ អ្នក​នឹង​កើត​​រឿង​ខកចិត្ត​ តែ​បើ​​​ប្រអប់​ចំហ​​​អ្នក​នឹង​​ធ្លោយ​​​សម្ដី​ប្រាប់​​រឿង​សម្ងាត់​​ខ្លួន​​ទៅ​កាន់​អ្នកដទៃ។​

 

២.​ធ្លាក់​​ពី​ទី​ខ្ពស់៖ ​​​​​​មាន​ន័យ​ថា​​​​​​ ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​​​ នឹង​មាន​ឱកាស​ហុច​​ឲ្យ​​​​ តែ​​​អ្នក​អាច​នឹង​ត្រូវ​បាត់បង់​វិញ​​ ​ព្រោះ​​​ខ្លាច​​​​ភាព​បរាជ័យ។

 

៣.​ ​​ឆ្មា៖ ​មាន​ន័យ​ថា​​អ្នក​​​​ទទួល​បាន​កម្លាំង​​​​ថាមពល​ និង​ប្រាជ្ញា​ស្មារតី។

 

៤. ធ្មេញ​៖ ​បើ​លោក​អ្នក​យល់សប្ដ​ឃើញ​​​​​បាក់​ធ្មេញ​ ​វា​មាន​ប្រផ្នូល​ថា​ ​អ្នក​កំពុង​​​ព្រួយ​បារម្ភ​​​​​ពី​អាយុ​កាន់​តែ​ច្រើន ​វ័យ​កាន់​តែ​ចាស់​ទៅ​ៗ។

 

៥. ស្រមោច៖ ​​​មាន​​ន័យ​ថា​ ​អ្នក​ដទៃ​​​​កំពុង​​​​តែ​ដាក់​សម្ពាធ​ ​និង​​ព្យាយាម​​​បង្ក​បញ្ហា​​​នានា​​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក។​

 

 

៦.សក់៖ ​បញ្ជាក់​ថា ​​​អ្នក​​ទទួល​បាន​​សេរីភាព ​​និង​​​មាន​សុខភាព​ផ្លូវ​ភេទ​​​ប្រកប​ដោយ​រលូន​ជាមួយ​ដៃគូ។​

 

៧. ទឹក៖ មានន័យ​ថា​​​ អ្នក​កំពុង​ឆក់​ចាប់​​​ឱកាស​បើ​វា​ហុច​ឲ្យ​ តែ​​អ្នក​​ក៏​កំពុង​​ស្ថិត​​នៅ​​លើ​បន្ទាត់​គ្រោះ​ថ្នាក់​ដែរ ​​បើ​​​​​ជ្រើស​រើស​ខុស។

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៨. ​ចេះ​ហោះ​​៖ ​​ប្រផ្នូល​នេះ​បញ្ជាក់​ថា​​​ អ្នក​នឹង​​​ត្រូវ​សម្រេច​ចិត្ត​​​​ដ៏​ធំ​មួយ​​​​ ​​ហើយ​​​ជា​ការ​សម្រេច​ចិត្ត​​​ត្រឹម​ត្រូវ​​ក្នុង​ជីវិត​ផង​ដែរ​។

 

៩. ផ្លូវ៖ ​​​ មានន័យ​ថា​​​​អ្នក​​ពេញ​ចិត្ត​​ក្នុង​ការ​ធ្វើ​ដំណើរ​ ​ដែល​អ្នក​ចាំ​បាច់​​​​​ត្រូវ​​សម្រេច​​​គោលដៅ​​​ និង​​បំណង​ប្រាថ្នា​ ដែល​មាន​ជា​យូរ​​មក​ហើយ។

 

១០. ភក់៖​ ​​អាច​​កើត​​មាន​រឿង​​រំខាន​អ្នក​ជាច្រើន​ជុំវិញ​ខ្លួន​​ ឬ​​​អ្នក​នឹង​​ជួប​​​​​​​បញ្ហា​​ដោះ​ស្រាយ​មិន​ចេញ​។

 

១១. ពណ៌​​​​បៃតង​៖ ​នៅ​ពេល​ពណ៌បៃតង​​​​​លេចឡើង​ក្នុង​​​​យល់សប្ដ​​​ មាន​ន័យ​ថា​អ្នក​​​កំពុង​ជួប​​ភាព​ស្រស់​ត្រកាល​​ និង​សុភមង្គល​​​​​​​ ក្នុង​ជីវិត។​

 

១២. ​​​ចាប់​ត្រី​បាន៖ ​មានន័យ​ថា​​ជំនួញ​​ របរ​អាជីវកម្ម ពិសេស​​កសិកម្ម​ ទទួល​បាន​ផល​​​​ច្រើន​ជាង​ឆ្នាំ​មុន៕

 

 

ចុចអាន៖ ១១ វិធី​ធ្វើ​ឱ្យអ្នក​​គេង​លក់​ស្រួល និង​សុបិន​ល្អ

ចុចអាន៖ «បងប្រុស» ដំណើរ​ស្វែង​រក​បុរស​ក្នុង​​​សុបិន​កណ្ដាល​ ភ្នំពេញ ស្ទើរ​តែ​​មិន​ជឿថា​ជា​ការ​ពិត

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Trendingnewsportal​​