មិន​ទាន់​ដឹង​អី​ផង​ iPhone 7 ក្លែង​ក្លាយ​បង្ហាញ​ខ្លួន​នៅ​ចិន​បាត់

  • 2016-06-25 13:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន​ជា​ប្រទេស​មួយ​ដែល​ល្បី​ល្បាញ​ខាង​ផលិតផល​ដែល​ចម្លង​ម៉ូដ​តាម​ផលិតផល​ម៉ាក​ល្បី​ៗ​ ជាក់​ស្ដែង​ដូច​ជា​ iPhone ជា​ដើម​ ដោយ​កន្លង​មក​ឃើញ​មាន​ iPhone ក្លែង​ក្លាយ​គ្រប់​ម៉ូដែល​ ចេញ​លក់​ព្រោង​ព្រាត​នៅ​ក្នុង​ប្រទេស​នេះ។

 

 

ថ្មីៗ​នេះ​ដែរ​ iPhone ក្លែង​ក្លាយ​មួយ​ម៉ូដែល​ទៀត​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ចិន​ នោះ​គឺ​​ជា​ iPhone 7 ​ដែល​ Apple មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវ​ការ​ផង​នោះ។ តាម​រូបភាព​ឃើញ​ថា​ iPhone 7 នោះ​មាន​កាមេរ៉ា​ភ្លោះ​​​និង​រូបរាង​ដូច​អ្វី​ដែល​ពាក្យ​ចចាមអារ៉ាម​បាន​ផ្សព្វផ្សាយ​កន្លង​មក។

 

នៅ​ផ្នែក​ខាង​ក្រោយ​​សម្បក​​ពណ៌​ផ្កាឈូក​របស់​ iPhone នេះ​ក៏​ឃើញ​​មាន​សរសេរ​ពាក្យ​ថា​​ “Designed in Taiwan Made in China” ដែល​អាច​បញ្ជាក់​ច្បាស់​ថា​​មិន​មែន​ជា​ផលិតផល​ពិត​ប្រាកដ៕​​

 

ចុច​អាន៖ iPhone 7 ធ្លាយ​តម្លៃ​ មុន​ថ្ងៃប្រកាស​​ចេញ​លក់​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena​​​​​​​​​​​​​