CR7 ​ស៊ុត​ច្រើន​​ជើង​​ជាង​​គេ​នៅ​ Euro 2016 វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល

  • 2016-06-24 23:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​តារា​​ឆ្នើម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ជា​កីឡាករ​​ម្នាក់​​ដែល​ស៊ុត​បាន​ច្រើន​ជើង​ជាង​គេ​ នៅ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល ពាន​រង្វាន់​ Euro 2016។

 

Cristiano Ronaldo ​តារា​​ឆ្នើម​ជម្រើស​ជាតិ​ព័រទុយហ្គាល់

 

Ronaldo ​ស៊ុត​សរុប​៣០​ជើង​ ​​ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ទាំង​៣​ប្រកួត​​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ ​​និង​ច្រើន​ជាង​ Gareth Bale ​របស់​ជម្រើស​ជាតិ​វែល​ ដែល​ស្ថិត​នៅ​លេខ​​រៀង​ទី​២ ស្ទើរ​តែ​ទ្វេ​ជា​ពីរ (ស៊ុត​១៧​ជើង)។ ​ជាង​នោះ​ទៀត​ ​ចំនួន​ស៊ុត​​​សរុប​របស់​ CR7 ​នេះ​ ​​ក៏​ច្រើន​ជាង​ចំនួន​ស៊ុត​របស់​​ក្រុម​ជម្រើស​ជាតិ​៨​​ផ្សេង​ទៀត​​ ​ក្នុង​នោះ​មាន​ អាល់បានី (២៩), សាធារណរដ្ឋឆេក (២៦), ស្លូវ៉ាគី (២៦), ទួរគី (២៦), អ៊ីតាលី (២៥), អ៊ីស្លង់ (២៣), ស៊ុយអែត (២៣) និង​​អៀរឡង់​ខាង​ជើង​ (១៧)។

 

យ៉ាងណាក្ដី ចំនួន​ស៊ុត​៣០​ជើង​របស់​តារា​ឆ្នើម​ក្រុម​ Real Madrid រូប​នេះ​ ចំ​គោលដៅ​តែ​៧​ជើង​ប៉ុណ្ណោះ ​ដោយ​ចាញ់​ Bale ​ស្ថិត​នៅ​លេខ​១ ​ស៊ុត​​ចំ​គោលដៅ​បាន​១២​ជើង ខណៈ​​ Alvaro Morata ​ស្ថិត​នៅ​លេខ​៣ ស៊ុត​ចំ​គោលដៅ​​៦​​ជើង។

 

Ronaldo ​បាន​ខក​ខាន​រក​គ្រាប់​បាល់ ២​ប្រកួត​ដំបូង​កាល​ព័រទុយហ្គាល់​ ស្មើ​អ៊ីស្លង់​ ១-១ និង​ស្មើ​​អូទ្រីស​ ០-០ ប៉ុន្តែ​កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ​ បាន​ស៊ុត​ចូល​ទី​២​គ្រាប់ នៅ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​ ពេល​ប៉ះ​ហុងគ្រី ជួយ​ព័រទុយហ្គាល់​តាម​ស្មើ​ ៣-៣ ឡើង​ទៅ​វគ្គ​១៦​ក្រុម​​ជា​បន្ត៕

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail

អត្ថបទថ្មី