Man Utd ទទួល​​បាន​ភ្លើង​ខៀវ​ សង្ឃឹម​ទិញ​ James ​បាន

  • 2016-06-25 15:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បិសាច​ក្រហម​ Manchester United ​ទទួល​បាន​សញ្ញា​វិជ្ជមាន​ថា នឹង​អាច​ទិញ​យក​ខ្សែ​បម្រើ​ James Rodriguez ​របស់​ក្លឹប​ Real Madrid បាន​ នៅ​រដូវ​ក្ដៅ​នេះ។

 

ខ្សែ​បម្រើ​ James Rodriguez ​របស់​ក្លឹប​ Real Madrid

 

តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​ James ដែល​ផ្ទេរ​ទៅ​ Real ក្នុង​តម្លៃ ៥៦​លាន​ផោន​ ក្រោយ​ចប់​ World Cup 2014 ​​អាច​នឹង​ផ្ទេរ​ទៅ​ Man Utd ក្នុង​តម្លៃ ៥០​លាន​ផោន​ (៦៨,៤២​លាន​ដុល្លារ)។ សេចក្ដីរាយការណ៍ ពី​អេស្ប៉ាញ​បាន​ឲ្យ​ដឹង​ថា ​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ ​បាន​​​ប្រកាស​លក់​ផ្ទះ​ហើយ​ ខណៈ​ដែល​អនាគត​របស់​គេ​នៅ​ស្រពិចស្រពិល បន្ទាប់​ពី​ពុំ​ជាប់​ជម្រើស​ដំបូង​​នៅ​ក្រុម​ស្ដេច​ស រដូវ​កាល​មុន។

 

ភ្នាក់ងារ​របស់​ James លោក​ Jorge Mendes ​ក៏​ជា​ភ្នាក់​ងារ​របស់​​ Jose Mourinho ​អ្នកចាត់ការ​ថ្មី​ក្រុម​ Man Utd ផង​ដែរ ដូច្នេះ​​ការ​ផ្ទេរ​ទៅ​ Old Trafford អាច​​នឹង​កើត​ឡើង​ឆាប់ៗ​​ បន្ទាប់​ពី​​​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ Copa America 2016 នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror