ទីផ្សារ​អង់គ្លេស ខាត​​១៦៤​ពាន់​​លាន​ដុល្លារ ត្រឹម​៦០០​វិនាទី

  • 2016-06-25 17:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​ភាគហ៊ុន​របស់​អង់គ្លេស ​និង​តម្លៃ​លុយ​ផោន​របស់​អង់គ្លេស​​​ ​​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​​​មិន​ធ្លាប់​មាន​ នៅ​រយៈពេល​ជាង​៣​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយ​​ត្រឹម​រយៈពេល​​១០​នាទី​ដំបូង កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​​ ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​ឡុងដុង ខាត​​ដល់​ទៅ​ ១៦៤​​ពាន់​លាន​ដុល្លារ។

 

 

ការ​ធ្លាក់​ចុះ​​ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​ឡុងដុង​ដ៏​គំហុក​នេះ​ ដោយ​សារ​តែ​ឥទ្ធិពល​​​នៃ​ចក្រភព​អង់គ្លេស បាន​សម្រេច​ចាក​ចេញ​ពី​សហគមន៍​អឺរ៉ុប​ ​កាល​ពី​​​ព្រឹក​ថ្ងៃ​សុក្រ​ ​និង​ខាត​បង់​ទៅ​លើ​ទំនិញ​នាំ​ចេញ​ទៅ​អឺរ៉ុប និង​​តម្លៃ​លុយ​ផោន​ធ្លាក់​ចុះ​ខ្លាំង។ លុយ​ផោន បាន​ធ្លាក់​ចុះ​ ១២​% ត្រឹម​រយៈពេល​៦​ម៉ោង ដោយ​​ចាប់​ពី​១,៥០​ដុល្លារ ធ្លាក់​ដល់​ក្រោម​១,៣៥​ដុល្លារ។

 

 

Jeremy Leach ​នាយក​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ Managing Partners Group ​យល់​ថា​​ទោះបី​ពេល​នេះ​​តម្លៃ​លុយ​ផោន​ធ្លាក់​ចុះ​ខ្លាំង​ ប៉ុន្តែ​​រូបិយប័ណ្ណ​​របស់​ចក្រភព​អង់គ្លេស​នេះ​ ​​នឹង​អាច​ស្ទុះ​ឡើង​វិញ​នៅ​ពីរ​បី​ថ្ងៃ​បន្ទាប់។ Leach ​បាន​ប្រាប់​ដល់​ Telegraph ​ថា៖ "ក្នុង​រយៈពេល​ខាង​មុខ​ ​លុយ​ផោន​នឹង​អាច​ស្ទុះ​ឡើង​​ប្រជែង​ជាមួយ​​រូបិយប័ណ្ណ​អឺរ៉ូ​បាន ព្រោះ​សេដ្ឋកិច្ច​អង់គ្លេស ​​ល្អ​ជាង​​សេដ្ឋកិច្ច​នៅ​បណ្ដា​ប្រទេស​អឺរ៉ុប​​ផ្សេងៗ​ទៀត”៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ usatoday

អត្ថបទពេញនិយម