មុន​ជោគជ័យ គេ​បដិសេធ​ការងារ Jack Ma ​៣០ ដង

  • 2016-06-25 18:42:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ក្រុមហ៊ុន Alibaba លោក Jack Ma ធ្លាប់​ត្រូវ​បាន​គេ​បដិសេធ​ការងារចំនួន ៣០ លើក ក្រោយ​បញ្ចប់​ការសិក្សា​ពី​ សាកលវិទ្យាល័យ ហើយ​ក្នុង​នោះ​ ក៏​មាន​ហាង​អាហារ​សម្រន់ KFC មួយ​ផង​ដែរ។ នេះ​បើ​យោង​តាម​បទសម្ភាសន៍​របស់​ Ma ក្នុង​កម្មវិធី Television Talk Show របស់​លោក Charlie Rose កាល​ពី​ឆ្នាំ​មុន។

 

 

អ្នក​មាន​នៅ​ស្រុក​ចិនរូប​​នេះ បាន​និយាយ​ថា៖ "ខ្ញុំ​ដាក់​ពាក្យ​ធ្វើ​ប៉ូលិស ពួកគេ​និយាយ​ថា អ្នក​ឯង​មិន​សម​នឹង​ការងារ​នេះ​ទេ។ ខ្ញុំ​ក៏​បាន​ទៅ​ KFC ពេល​ខ្ញុំ​មក​ស្រុក​កំណើត​វិញ។ មនុស្ស ២៤នាក់​ ទៅ​ដាក់ពាក្យ។ មនុស្ស ២៣នាក់ ត្រូវ​គេ​ទទួល​យក។ ខ្ញុំ​ជា​មនុស្ស​តែ​ម្នាក់​​គត់ ដែល​ធ្លាក់...”។

 

ចុង​ក្រោយ​អ្នកជំនួញ​រូប​នេះ បង្កើត Alibaba នៅ​ឆ្នាំ ១៩៩៨។ ពេល​នោះ​លោក​ជួប​ឧបសគ្គ​ជាច្រើន និង​ប្រឈម​ការ​ខាត​បង់​រយៈ​ពេល ៣ ឆ្នាំ​ដំបូង។ យ៉ាងណាក៏ដោយ បើ​តាម​របាយការណ៍ ក្នុង​ឆ្នាំ​២០១៥ ក្រុម​ហ៊ុន​របស់​ Ma ទាក់ទាញ​អតិថិជន​បាន ១០០លាន​នាក់​ក្នុង​មួយ​ថ្ងៃ៕

 

ចុចអាន៖ កូន​ Jack Ma គ្មាន​ភាព​កក់​ក្ដៅ ១០ ឆ្នាំ​​ព្រោះ​​ឪពុក​ម្ដាយ​វក់​​នឹង​ការងារ

ចុចអាន៖ បទ​ពិសោធន៍​ជូរចត់​​​​ធំ​ៗ​​បំផុត​ទាំង​​៧ ​របស់​មហាសេដ្ឋី​ Jack Ma

 

ប្រែសម្រួល៖ អ៊ុំ សុភក្តិ

ប្រភព៖ Businessinsider