Suarez ​ជួយ​ឱ្យ​ Barca ​ឈ្នះ​ពាន​​ទោះ​អត់​ Messi ​និង​ Neymar (វីដេអូ)

  • 2014-10-30 16:20:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ Catalan Super Cup ​កាល​ពី​យប់​មិញ​រវាង​ក្រុម​នៅ​ទឹក​ដី​កាតាឡាន់​ដូច​គ្នា​ Espanyol និង​​Barcelona ​ ​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់ចិត្ត​មែន​ ពោល​គឺ​ក្រុម​ទាំង​ពី​រក​បាន​១​គ្រាប់​ដូច​គ្នា​ហើយ​បញ្ចប់​ទៅ​ដោយ​បាល់​ប៉េណាង​ទី​​កាត់​សេចក្ដី​ ដែល​ Barca ​ឈ្នះ ៤-២។ ​អ្នក​ដែល​គេ​​ចាប់​អារម្មណ៍​ជាង​គេ​ក្នុង​ការ​​ប្រកួត​នេះ​គឺ Luis Suarez ​ដែល​មាន​ឱកាស​ច្រើន​ដង ​និង​អាច​ជួយ​ក្រុម​ឈ្នះ​ការ​ប្រកួត​នេះ​បាន។

 

 

 

 

 

 

Barcelona ​ទោះ​អវត្តមាន​ខ្សែ​ប្រយុទ្ធ​សំខាន់ Lionel Messi ​និង​ Neymar ​​ពិត​មែន ​ប៉ុន្តែ​វត្តមាន​ Suarez ក៏​អាច​ជួយ​ក្រុម​រក​គ្រាប់​បាល់​ផង​ដែរ​ គឺ​ត្រឹម​នាទី​ទី​១៦​ខ្សែ​ប្រយុទ្ធ​ជើង​ថ្មី​រូប​នេះ​បាន​បញ្ជូន​បាល់​ឱ្យ​ Pique ​នាំ​មុខ​បាត់​ទៅ​ហើយ។ ប៉ុន្តែ​មិន​សំណាង​ខាង​ម្ចាស់​ផ្ទះ​ Espanyol ​រក​បាន​គ្រាប់​បាល់​ស្មើ​វិញ​នៅ​នាទី​ទី​៥១​ដោយ​ Arbilla ។

 

 

មក​ដល់​នាទី​រន្ធត់​ បាល់​ប៉េណាង​ទី​ ៥​នាក់​របស់​ Barca ​គឺ​ Xavi , Halilovic , Grimaldo , Rakitic ​និង​ Sadro ​ហើយ​នាក់​ដែល​ស៊ុត​​មិន​ចូល​គឺ Sadro ​នេះ​ឯង។ ចំណែក​ខាង​ Espanyol ​៥​នាក់​ដែរ​តែ​ស៊ុត​ចូល​តែ​២​នាក់​ទេ​គឺ Victor Sanchez ​និង​ Jordan ។

 

http://youtu.be/lH6PYwKw0qA

 

ប្រែ​សម្រួល៖ មុន្នី​​ រម្យ

ប្រភព៖dailymail

អត្ថបទពេញនិយម