ណាហ្គា ទម្លាក់ ការពារ​ជាតិ​ ពី​កំពូល​តារាង ខណៈ ​បឹងកេត ឡើង​ឈរ​​លេខ​១​​ ​

  • 2016-06-26 00:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​បឹង​កេត​អង្គរ​ទទួល​បាន​ជ័យជម្នះ​​លើ​ក្រុម​វេស្ទើន​ភ្នំពេញ​ដោយ​លទ្ធផល ២-១ ដើម្បី​ឡើង​ទៅ​ឈរលើ​កំពូល​តារាង បន្ទាប់​ពី​ណាហ្គាវើល​បាន​ទម្លាក់​ក្រុម​កំពូល​តារាង​ក្រសួង​ការពារ​ជាតិ ​តាម​រយៈ​ជ័យជម្នះ​១-០ ក្នុង​សប្តាហ៍​ទី​​១១​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា២០១៦។

 

 

ការ​ប្រកួត​នៅ​កីឡដ្ឋាន​វេស្ទើន​​ ​ក្រុម​បឹងកេត​អង្គរ​ត្រូវ​បាន​ម្ចាស់​ផ្ទះ​វេស្ទើន​ភ្នំពេញ​បាន​ទម្លាយ​សំណាញ់​ទី​នាំ​មុខ​១-០ នៅ​នាទី​ទី​៧​ដោយ​កីឡាករ រុន រ៉ានី​។ ​ក្រុម​ភ្ញៀវ​បឹងកេត​ក៏​បាន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំង​ ប៉ុន្តែ​មិន​អាច​បំប៉ោង​សំណាញ់​ទី​របស់​វេស្ទើន​បាន​ឡើយ។ ចប់​តង់​ទី​ វេស្ទើន​ នាំ​មុខ បឹងកេត​ ១-០។ ទោះ​ជា​យ៉ាង​ណា ទម្លាប់​ការ​​វាយ​បក​នៅ​តង់​ទី​ពីរ​របស់​បឹងកេត​អង្គរ​នៅ​តែ​​កើត​មាន​ដដែល ដោយ​បាន​ព្យាយាម​វាយ​បក​រហូត​​ស៊ុត​ចូល​ទី​របស់​វេស្ទើនភ្នំពេញ​២​គ្រាប់​វិញ​ដោយ​​ខ្សែ​ប្រយុទ្ធ ឃួន ឡាបូរ៉ាវី ទាំង​២​គ្រាប់​​ក្នុង​​នាទី​៦៣ និង​៦៥។ ចប់​ការ​ប្រកួត បឹងកេត ឈ្នះ វេស្ទើន ​២-១។

 

ចំណែក​នៅ​ទី​លាន​ស្តាត​ចាស់​វិញ​ ​ក្រុម​កំពូល​តារាង​ក្រសួង​ការពារ​ជាតិ​ និង​ភ្ញៀវ​ណាហ្គាវើល​មិន​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​​ទេ​សម្រាប់​​ការ​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​ក​នៅ​តង់​ទី​១។ ការ​ប្រកួត​នៅ​តង់​ទីពីរ ​លទ្ធផល​ស្ទើរតែ​គ្នា​ទៅ​ហើយ ​ ប៉ុន្តែ​ទី​បំផុត​នៅ​ម៉ោង​បន្ថែម៩០+៣ ខ្សែ​ប្រយុទ្ធ​​របស់​ណាហ្គាវើល Anderson  បាន​តែត​ទម្លាយ​សំណាញ់​ទី​របស់​ក្រសួង​ការពារ​ជាតិ​បាន​សម្រេច។ ចប់​ការ​ប្រកួត ទ័ព ចាញ់ ណាហ្គាវើល ១-០។

 

ដូច្នេះ​ការ​ប្រឹង​ប្រែង​ការពារ​តំណែង​កំពូល​របស់​ក្រសួង​ការពារ​ជាតិ​បាន​ធ្លាក់​នៅ​ក្នុង​សប្តាហ៍​នេះ​ហើយ ខណៈ​បំណង​ប្រាថ្នា​ឡើង​កំពូល​តារាង​របស់​បឹងកេត​អង្គរ​បាន​សម្រេច។ ទោះ​ជា​យ៉ាង​ណា ការ​ប្រកួត​នៅ​ច្រើន​សប្តាហ៍​ទៀត​ដែល​ក្រុម​នីមួយ​ៗ​ត្រូវ​ការ​ប្រឹង​ប្រែង​បន្ថែម​ទៀត៕

 

ក្រុម​ក្រសួង​ការពារ​ជាតិ

 

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី