អង់គ្លេស​ ​ចេញ​ពី​អឺរ៉ុប​ ​តើ​អាស៊ី​ប៉ះពាល់​អ្វីខ្លះ​ ​?​

  • 2016-06-26 18:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ ​លទ្ធផល​ប្រជាមតិ​ ​អង់គ្លេស​ ​ដក​ខ្លួន​ពី​សមាជិក​ ​សហគមន៍​អឺរ៉ុប​ ​អត្រា​លុយ​ផោន​ ​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ ​។

 

ការធ្លាក់ចុះ នៃ​តម្លៃភាគហ៊ុន ពិភពលោក ថ្ងៃ ២៥ ឧសភា ២០១៦ 

 

ការ​ចាក​ចេញ​នេះ​ ​ក៏​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ ​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​ ​ព្រោះ​ការ​ធ្លាក់​ចុះ​លុយ​ផោន​ ​ក៏​បាន​ទាញ​ទម្លាក់​អត្រា​លុយ​របស់​ប្រទេស​ ​ចិន​ ​​ជប៉ុន​ ​និង​ទីផ្សារ​ភាគហ៊ុន​​នានា​​នៅ​អាស៊ី​ ​។​

 

 

លើស​ពី​នេះ​ ​​ក្រុមហ៊ុន​ ​Japan Inc.​ ​បាន​បង្ហាញ​ថា​ ​ពួក​គេ​នឹង​ជួប​បញ្ហា​ប្រឈម​ច្រើន​ ​ព្រោះ​គេ​មាន​បុគ្គលិក​ប្រមាណ​ ​១៤​ម៉ឺន​នាក់​ ​កំពុង​ធ្វើ​ការ​ក្នុង​ចក្រភពអង់គ្លេស​ ​អម​ជា​មួយ​គម្រោង​វិនិយោគ​ ​ជាង​ ​៥៩​ពាន់​លាន​ដុល្លារ​ ​។​

 

ចំពោះ​ក្រុមហ៊ុន​ ​Toyota​ ​លើក​ឡើង​ថា​ ​តម្លៃ​ឡាន​ ​ដែល​នាំ​ទៅ​អឺរ៉ុប​ ​នឹង​កើន​ ​១០​%​ ​ខណៈ​​ ​៩០%​ ​នៃ​ឡាន​ទាំងនោះ​ ​​ផលិត​ក្នុង​ចក្រភព​អង់គ្លេស​ ​។

 

 

ដោយ​ឡែក​សម្រាប់​ក្រុមហ៊ុន​ ​Tata​ ​របស់​ឥណ្ឌា​ ​បាន​បង្ហាញ​ថា​ ​ពួក​គេ​នឹង​លែង​ទទួល​បាន​ផល​ចំណេញ​ ​ប្រមាណ​ ​៣០​ពាន់​លាន​ដុល្លារ​ ​ក្នុង​មួយ​ឆ្នាំ​ ​ពី​ការ​លក់​ផលិត​ផល​ ​បច្ចេកវិទ្យា​ ​សម្រាប់​ទី​ផ្សារ​អឺរ៉ុប​ ​ខណៈ​​ផលិតផល​ពួក​គេ​ផលិត​ក្នុង​ចក្រភព​អង់គ្លេស​ ​។​

 

ជា​មួយ​ការ​ចាក​ចេញ​នេះ​ ​អ្នក​វិភាគ​សេដ្ឋកិច្ច​ ​ជា​ច្រើន​ ​បាន​អះ​អាង​ថា​ ​ប្រសិន​បើ​ ​ចក្រភព​អង់គ្លេស​ ​មិន​មាន​ដំណោះ​ស្រាយ​ផ្នែក​ផលិតកម្ម​នោះ​ ​ក្រុមហ៊ុន​ជា​ច្រើន​អាច​ ​នឹង​រង​ហានិភ័យ​ ​ឈាន​ដល់​ក្ស័យធន​ ​៕

 

​អាន​បន្ត​ ​៖​ បញ្ហា​ធំ​ៗ​ដែល​កើត​ឡើង​ក្រោយ​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ ​bbc

អត្ថបទពេញនិយម