បែលហ្សិក​ ​បំបាក់​ហុងគ្រី ៤-០ ឯ​អាល្លឺម៉ង់​​លត់​​ស្លូវ៉ាគី ៣-០

  • 2016-06-27 11:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​បែលហ្សិក និង​អាល្លឺម៉ង់ បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ Euro 2016 ហើយ​ បន្ទាប់​ពី​បំបាក់​ដៃ​គូ​ប្រកួត​យ៉ាង​ចាស់​ដៃ​ដូច​គ្នា ដោយ​បែលហ្សិក បំបាក់​ហុងគ្រី ៤-០ រីឯ​អាល្លឺម៉ង់ លត់​ស្លូវ៉ាគី ៣-០ ​យប់​មិញ។

 

៤​គ្រាប់​របស់​ក្រុម​ខ្លាំង​បែលហ្សិក ​រក​បាន​ដោយ​ខ្សែ​ការពារ​ Toby Alderweireld ​របស់​ក្រុម​ Tottenham Hotspur ​តែត​នៅ​នាទី​ទី​១០ មុន​ពេល​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​​ Michy Batshuayi ​របស់​ក្រុម​ Marseille ​ស៊ុត​គ្រាប់​ទី​២ នាទី​៧៨ ខណៈ​ដែល​២​នាទី​បន្ទាប់​ Eden Hazard ​តារា​ឆ្នើម​ក្រុម​ Chelsea ញាក់​​ជ្រែក​ខ្សែ​ការពារ​​ហុងគ្រី ស៊ុត​បំប៉ោង​សំណាញ់​ទី​គ្រាប់​ទី​៣ និង​ Yannick Ferreira-Carrasco ​របស់​ក្រុម​ Atletico Madrid ស៊ុត​បង្ហើយ​គ្រាប់​ទី​៤ ​ចុង​ម៉ោង​នាទី​៩០។ ​​បែលហ្សិក នឹង​ឡើង​ទៅ​ប៉ះ​វែល នៅ​វគ្គ​៨​ក្រុម។

 

រីឯ​ក្រុម​​ម្ចាស់​ជើង​ឯក​ World Cup 2014 វិញ ក៏​មិន​ធម្មតា​ដែរ ​ដោយ​លត់​ស្លូវ៉ាគី ឲ្យ​ត​ដៃ​មិន​រួច​ ៣-០ ខណៈ​ដែល​៣​គ្រាប់​នេះ រក​បាន​ដោយ​​ខ្សែ​ការពារ​ Jerome Boateng របស់​ក្រុម​ Bayern Munich ​ស៊ុត​កាប់​នៅ​នាទី​៨ មុន​ពេល​ Mesut Ozil ​របស់​ក្រុម​ Arsenal ស៊ុត​​បាល់​ពិន័យ​១១​ម៉ែត្រ មិន​បាន​សម្រេច​នៅ​នាទី​១៣។ ខ្សែ​ប្រយុទ្ធ Mario Gomez របស់​ក្រុម​ Beşiktaş ​ស៊ុត​គ្រាប់​ទី​២ ​ឲ្យ​អាល្លឺម៉ង់​នៅ​នាទី​៤៣ ​និង​ខ្សែ​បម្រើ​ឆ្នើម​វ័យ​ក្មេង​ Julian Draxler របស់​ក្រុម​ Wolfsburg ​រក​បាន​គ្រាប់​ទី​៣​ នៅ​នាទី​៦៣។ ​ដូច្នេះ​អាល្លឺម៉ង់ នឹង​ឡើង​ទៅ​ប៉ះ​អ៊ីតាលី ឬ​អេស្ប៉ាញ​នៅ​វគ្គ​៨​ក្រុម​ជា​បន្ត៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc

អត្ថបទពេញនិយម