យន្តហោះ​សិង្ហបុរី​មួយ​គ្រឿង​ ត្រូវ​ភ្លើង​ឆេះ​ពេល​ចុះ​ចត​នៅ​ព្រលាន

  • 2016-06-27 16:11:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ហោះ​ហើរ​លេខ​ SQ368 ​មួយ​គ្រឿង​​​​របស់​ប្រទេស​សិង្ហបុរី Singapore Airlines(SIA)ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង Milan ប្រទេស​អ៊ីតាលី​​​ថ្មី​ៗ​នេះ​ បាន​​​ចុះ​ចត​ភ្លាម​ៗ​​ក្រោយ​ជួប​ហេតុការណ៍​លេច​ធ្លាយ​ប្រេង​​យន្តហោះ​។ នេះ​បើ​យោង​តាម​ Channel News Asia។

 

 

យន្តហោះ​ធុន​ Boeing 777-300 បាន​ចេញ​ដំណើរ​​ពី​ព្រលាន​ Changi ប្រទេស​សិង្ហបុរី​ទៅ​ក្រុង​ Milan នា​ម៉ោង​២:០៥​នាទី​យប់​​ចូល​​ថ្ងៃ​ច័ន្ទ​នេះ​ (ត្រូវ​​នឹង​ម៉ោង ១:០៥​នាទី​យប់​នៅ​កម្ពុជា) ។ រយៈ​ពេល​ពីរ​ម៉ោង​កន្លះ​​​ក្នុង​ការ​​ចេញ​ដំណើរ​ ជើង​ហោះ​ហើរ​បាន​​ហោះ​ត្រលប់​​មក​សិង្ហបុរី​​វិញ​ភ្លាម​​ដោយ​សារ​ការ​​ធ្លាយ​​​​សាំង​​យន្តហោះ។ នេះ​បើ​តាម​អ្នក​ដំណើរ​លើ​យន្តហោះ​ប្រាប់​ទៅ​សារព័ត៌មាន​។

 

​​​​​​​​​​​តាម​​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​ជើង​ហោះ​ហើរ​ Singapore Airlines(SIA)ផ្ទាល់ បាន​ឲ្យ​ដឹង​ថា គឺ​មាន​លោត​​សញ្ញា​ព្រមាន​​​​បង្ហាញ​ពី​បញ្ហា​ម៉ាស៊ីន​ប្រេង​សាំង ដូច​នោះ​អ្នក​បើក​យន្តហោះ​បាន​សម្រេច​ចិត្ត​​​វិល​ត្រលប់​​ទៅ​ចុះ​ចត​នៅ​សិង្ហបុរី​វិញ​ភ្លាម។

 

​​​ក្រោយ​ពេល​​ចុះ​ចត​ភ្លាម​​​នៅ​ព្រលាន​យន្តហោះ​ Changi នា​វេលា​ម៉ោង​៦:៥០​នាទី​ព្រឹក​ ម៉ាស៊ីន​​​ផ្នែក​ខាង​ស្ដាំ​​នៃ​យន្តហោះ​បាន​ឆេះ​ចេញ​ជា​អណ្ដាត​ភ្លើង។ យ៉ាង​ណា​ក្ដី ក្រុម​អ្នក​សង្គ្រោះ​បន្ទាន់​ប្រចាំ​ព្រលាន​យន្តហោះ​បាន​ពន្លត់​ភ្លើង​ទាន់​ពេល​វេលា និង​​បាន​ជម្លៀស​អ្នក​ដំណើរ ២២២​នាក់ និង​បុគ្គលិក​បម្រើ​ការ​​លើ​យន្តហោះ​១៩​​នាក់​ ចេញ​ពី​យន្តហោះ​ដោយ​សុវត្ថិភាព​៕

 

ចុចអាន៖  បញ្ហា​ធំ​ៗ​ដែល​កើត​ឡើង​ក្រោយ​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ channelnewsasia​​​​