កូរ៉េ​ខាង​ត្បូង​បង្ហាញ​ស្លាក​សញ្ញា​​​ចរាចរ​ថ្មី ​សម្រាប់​អ្នក​ញៀន​ទូរសព្ទ​

  • 2016-06-27 17:06:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​បាន​បង្ហាញ​ស្លាក​សញ្ញា​ចរាចរ​​ថ្មី​ចំនួន​ពីរ​ ដែល​នឹង​ដាស់​តឿន​ប្រជាជន​ឲ្យ​ប្រុង​ប្រយ័ត្ន​​ពេល​ដើរ​ចុច​ទូរសព្ទ​នៅ​តាម​ដង​ផ្លូវ។

 

 

ស្លាក​សញ្ញា​ចរាចរ​ពីរ​នោះ​មាន​​ ទី​មួយ​គឺ​ "Warning: Using Smartphone while Walking" ដែល​ក្រើន​រំលឹក​អ្នក​ថ្មើរ​ជើង​ពី​គ្រោះថ្នាក់​ ​អាច​ត្រូវ​ឡាន​បុក​​​ពី​ការ​​​ប្រើ​ស្មាតហ្វូន​អំឡុង​ពេល​ឆ្លង​ផ្លូវ។ ស្លាក​មួយ​ទៀត​គឺ​ "Walk Safely" បង្កើត​ឡើង​ដើម្បី​លើក​ទឹកចិត្ត​អ្នក​ប្រើ​ប្រាស់​កុំ​ឲ្យ​ឈ្លក់​វង្វេង​​នឹង​ទូរសព្ទ​ ពេល​កំពុង​ដើរ​លើ​ចិញ្ចើម​ថ្នល់។

 

 

​​​​​​​ស្លាក​សញ្ញា​ចរាចរ​ពីរ​នេះ​នឹង​ដាក់​ដំឡើង​នៅ​សង្កាត់​ចំនួន​ប្រាំ​គឺ​ Hongdae, City Hall, Yonsei University, Gangnam Station និង​ Jamsil Station ​ ដោយ​សង្កាត់​ទាំង​ប្រាំ​សុទ្ធ​សឹង​មាន​ការ​រាយ​ការ​ច្រើន​ជាង​គេ​​​ពី​គ្រោះ​ថ្នាក់​ចរាចរ​ដែល​ពាក់ព័ន្ធ​នឹង​ស្មាតហ្វូន៕

 

​​​​​​​​​​ ចុច​អាន៖ ម៉ូតូ​ឥណ្ឌា​ ​ផលិត​ឆ្នាំ​ ​១៩៤៧​ ​ដាក់​លក់​ ​៣​ម៉ឺន​ដុល្លារ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Mashable ​​​​​​​​​​​​​​​​​​​

អត្ថបទពេញនិយម