ឈីលី ​លើក​ពាន​ Copa America ក្រោយ​ឈ្នះ​ប៉េណាល់ទី​អាហ្សង់ទីន​ ៤-២

  • 2016-06-27 17:12:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ឈីលី ឈ្នះ​ពាន​ Copa America 2016 ​ជា​លើក​ទី​២ ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​ បន្ទាប់​ពី​​យក​ឈ្នះ​អាហ្សង់ទីន​ ដោយ​បាល់ប៉េណាល់ទី​​កាត់​សេចក្ដី​ ៤-២ ​អម្បាញ់មិញ​នេះ។

 

 

 

​ការ​ប្រកួត​ដ៏​ក្ដៅ​គគុក​នេះ​ ​បាន​បញ្ចប់​លទ្ធផល​ ០-០ ​រហូត​ដល់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ​ខណៈ​ដែល​កីឡាករ​ក្រុម​ទាំង​២ Marcelo Diaz ​របស់​ឈីលី ទទួល​​ពិន័យ​កាត​ក្រហម​ នៅ​នាទី​២៨ (លឿង​២​ដង) និង​ Marcos Rojo ​របស់​អាហ្សង់ទីន ទទួល​បាន​កាត​ក្រហម​មួយ​ដែរ នៅ​នាទី​៤៣។

 

ជា​លទ្ធផល​ប៉េណាល់ទី​កាត់​សេចក្ដី ឈីលី​​បាន​ឈ្នះ​អាហ្សង់ទីន​ ៤-២ ​ដោយ​ប្រធាន​ក្រុម​អាហ្សង់ទីន​ Lionel Messi ​និង​​ខ្សែ​បម្រើ​ Lucas Biglia របស់​ក្រុម​ Lazio ​ជា​អ្នក​ស៊ុត​មិន​បាន​សម្រេច។ ដូច្នេះ​អាហ្សង់ទីន​ បាន​ចាញ់​ឈីលី​វគ្គ​ផ្ដាច់ព្រ័ត្រ​២​ដង​ហើយ ​ខណៈ​ដែល​​​ឆ្នាំ​មុន ក៏​ចាញ់​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ដូច​គ្នា៕

 

 

 

 

 

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc ​​

អត្ថបទពេញនិយម