​រ៉ូបពណ៌មាស​របស់ រំដួល​លិច​ទឹក​​ មាន​តម្លៃហួស​ចិត្ត

  • 2016-06-28 13:26:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ឱកាស​មង្គលការ​អ្នក​នាង​ ថន ដារ៉ា​ ជាមួយ​ស្វាមី ​ណាវៈរ៉ាត់ យូបំារ៉ុង ដែល​ជា​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ថៃ ក៏​មាន​វត្តមាន រំដួល​លិច​ទឹក​ ចូលរួម​ផង​ដែរដោយ​ក្រាលគ្រង​ដោយសំពត់​​រ៉ូបពណ៌ទឹកមាស ដែល​មាន​តម្លៃ​ហួស​ចិត្ត គឺ​មិន​ដល់ ៣ម៉ឺន​រៀលផង។  ​ចំណែក​ពេល​វេលាកែ​ច្នៃ​វិញ​ គឺ​មិន​លើស​ពី​១​ម៉ោង​ឡើយ។

 

នេះ​ជា​ការ​ច្នៃ​ប្រឌិត​ដែល​កើត​ចេញ​ភ្លាមៗ​ ក្នុង​រយៈ​ពេល​មួយ​ម៉ោង​មុន​ទៅ​ចូល​រួម​ពិធី​អាពាហ៍ពិពាហ៍ ​​ថន​ ដារ៉ា ដែល​ដំបូង​ឡើយ​ រំដួល​លិចទឹក​ ​ប្រាប់​ថា​ រ៉ូប​នេះ​ជា​រ៉ូប​ចាស់​របស់​បងស្រី ក្រោយ​ឈប់​ស្លៀក​ នាង​បាន​យក​មក​ច្នៃ​ចេញ​ជា​រ៉ូប​ដែល​នាង​ពេញ​ចិត្ត​សម្រាប់​មង្គល​ការ​ ថន ដារ៉ា។ ម៉ិញ ចាន់វ៉ាន់ដា ហៅ​ រំដួល​លិចទឹក ​អះអាង​ថា មួយ​ឈុត​ពីក្បាល​ដល់​ចុងជើង គឺ​ពណ៌​មាស​ទាំង​អស់​ ហើយ​ភាគ​ច្រើន​​របស់​ដែល​នាង​​ស្លៀក​ចូល​រួម​មង្គល​ការ​ ថន ដារ៉ា គឺ​សុទ្ធ​តែ​មាន​ស្រាប់​ តា​មរយៈ​ការ​សន្សំ​សំចៃ​កន្លង​មក​ ទើប​លេច​ចេញ​ជា​ឈុត​​មាស​ទាំង​ដុល​បែប​នេះ​។

 

 

“ការ​ពិត​រ៉ូប​ហ្នឹង​រឿង​ចាស់​របស់​បង​ស្រី​នាង​ខ្ញុំ​ ចៃដន្យ​អី​គឺ​ថា​ពេល​ខ្ញុំ​ខល​ទៅ​ត្រូវ​ម៉ាច់​តែ​ម្តង​ចឹង​ហើយ​ខ្ញុំ​ក៏​បាន​ទិញ​សារុងសូត្រ​ និង​ក្រណាត់​ស្បៃ​មក​ច្នៃ​ខ្លួន​ឯង​បន្ថែម​ទៀត​ទៅ​។ រ៉ូប​​នេះ​បង​ខ្ញុំ​ទិញ​យូរ គាត់​លែង​ស្លៀក​​ទុក​ចោល​ ហើយ​ខ្ញុំ​ទិញ​ក្រណាត់​មក​ឆ្នៃ​ថែម ​និង​អស់​តែ ២០០០០​រៀល​ទៀត​ប៉ុណ្ណោះ។ ទាំង​បូសក់​ កាបូប រ៉ូប ស្បែកជើង សុទ្ធតែ​ពណ៌មាស​ទាំងអស់​បង បើសរុបទៅក្បែរ​២០០ដុល្លារ​"។

 

អ្នក​ផាត់​មុខ​ឲ្យ​ មាស សុខ​សោភា រូប​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ រាល់​ម៉ូដ​សំលៀកបំពាក់​ដែល​នាង​ច្នៃ​ចូលរួម​កម្មវិធី ឬ​ថត​នៅ​តាម​ស្រុក​ស្រែ​ ឬ​ទី​កន្លែង​នានា​ ចំណាយ​ពេល​មិន​យូរ​ឡើយ​ ។ រំដួល​លិច​ទឹក​អះ​អាង​ថា សំលៀកបំពាក់​ដែល​នាង​ច្នៃ​ទាំង​នោះ រក​នឹក​ឃើញ​ភ្លាមៗ​ ធ្វើ​ភ្លាមៗ​តែ​ម្ដង៕ ប្រិយមិត្ត​យល់​យ៉ាង​ណា ចំពោះ​ការច្នៃ​ម៉ូដ​ពី​ រំដួល​លិចទឹក​ ​ពណ៌​មាស​​​ សុទ្ធ​បែប​នេះ?

 

 

 

អត្ថបទ៖ ថា ម៉ាលីដា​​​​​