ឌីជេ ក្ដឹប ផលិត​វីដេអូ​សំណើច យ៉ាង​ម៉េច​ដែរ?

  • 2016-06-28 13:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ថែម​លើ​ការ​ផលិត​បទ​ចម្រៀង ពេល​នេះ ឌីជេ ក្ដឹប បាន​ងាក​ផលិត​វីដេអូ​សំណើច​ខ្លីៗ​វិញ​ម្ដង ក្នុង​គោលបំណង​បង្កើន​ភាព​សប្បាយ​រីករាយ​សម្រាប់​ទស្សនិកជន។

 

 

អ្នក​ចម្រៀង Rap រូប​នេះ​បាន​ប្រាប់ Sabayថា រូប​គេ​ទើប​ចាប់​ផ្ដើម​ផលិត​កាល​ពី​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ ដោយ​ចូលរួម​ជាមួយ​ក្រុម Prahok TV ក្នុង​នាម​ជា​តួ​សម្ដែង​ផង និង​ជា​អ្នក​សម្របសម្រួល​អត្ថបទ និង​និពន្ធ​អត្ថបទ​រឿង​ខ្លីៗ​ទាំង​នោះ​ផង​ដែរ។

 

“ខ្ញុំ​ឃើញ​ខាង​គេ​ធ្វើ​បាន​ល្អ​គួរ​សម​ទាំង​ប្លង់​ថត ទាំង​សាច់​រឿង​អី​ហ្នឹង ក៏​ចូលរួម​ជា​មួយ​ទៅ ហើយ​ក៏​ចង់​លើក​ស្ទួយ​វិស័យ​វីដេអូ​កំប្លែង​ឱ្យ​បងប្អូន​យើង​កាន់​តែ​សប្បាយ​រីករាយ"។ ក្ដឹប ថ្លែង​មក​កាន់ Sabay។ តារា​សម្ដែង​មាន​អតីត​ជា​អ្នក​ទូល​នំ​លក់​ដដែល​បន្ថែម​ថា ដោយ​សារ​មើល​ឃើញ​ពី​ភាព​ហ្មត់ចត់​របស់​ក្រុម​ការងារ Prahok TV ទើប​សម្រេច​ចិត្ត​ចូលរួម​តែ​ម្ដង។

 

ក្ដឹប អះអាង​ថា គោល​បំណង​របស់​លោក​នោះ គឺ​ចង់​ឃើញ​វិស័យ​ភាពយន្ត ក៏​ដូច​ជា​ការ​ឈុត​ឆាក​កំប្លែង​ខ្លី​មាន​គុណ​ភាព​សម្រាប់​ទស្សនិកជន៕

 

 

អត្ថបទ៖ សំ ជំនាញ