វីង ពង្រីក​សេវា​បង់​វិក្កយបត្រ​អគ្គិសនី​កម្ពុជា នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន​

  • 2016-06-28 00:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​នាំ​មក​នូវ​សេវា​ទូទាត់​សាច់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ប្រជាជន​កម្ពុជា ធនាគារ​ឯកទេស វីង បាន​សហការ​ជា​ដៃគូ​ជាមួយ​អគ្គិសនី​កម្ពុជា (EDC) ដើម្បី​ផ្ដល់​នូវ​ភាព​ងាយ​ស្រួល​ចំពោះ​ការ​បង់​វិក្កយបត្រ​អគ្គិសនី​កម្ពុជា​តាម​រយៈ វីង។ អគ្គិសនី​កម្ពុជា និង វីង បាន​សហការ​គ្នា​ពង្រីក​នូវ​សេវា​បង់​វិក្កយបត្រ​អគ្គីសនី​តាម​ វីង ទៅ​កាន់​បណ្តា​ខេត្ត​មួយ​ចំនួន​ថែម​ទៀត។ ឥឡូវ​នេះ ​អតិថិជន​អាច​បង់​វិក្កយបត្រ​អគ្គីសនី​តាម​ វីង នៅ​ខេត្ត-ក្រុង​មួយ​ចំនួន ដូចជា ភ្នំពេញ បាត់ដំបង សៀមរាប ព្រះសីហនុ កំពង់ចាម កំពង់ស្ពឺ និង​បន្ទាយមានជ័យ។

 

មាន​ន័យ​ថា អតិថិជន​ដែល​ធ្លាប់​តែ​បង់​វិក្កយបត្រ​អគ្គិសនី​កម្ពុជា​នៅ​ការិយាល័យ EDC ដោយ​ផ្ទាល់ គឺ​អាច​ទៅ​បង់​វិក្កយបត្រ​តាម វីង ដោយ​គ្រាន់​តែ​ទៅ​កាន់​ភ្នាក់ងារ វីង ​ដែល​មាន​ជាង ៤០០០ កន្លែង​នៅ​ទូទាំង​ប្រទេស ឬ​ក៏​ប្រើប្រាស់​គណនី វីង របស់​ខ្លួន។

 

 

លោក សុខ សម្បត្តិ អាយុ ៣៥ ឆ្នាំ ដែល​ជា​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា៖ "ពី​មុន​ខ្ញុំ​ត្រូវ​ទៅ​តម្រង់​ជួរ​រង់ចាំ​នៅ​ការិយាល័យ EDC ដើម្បី​បង់​លុយ​ភ្លើង​រាល់​ខែ។ ពេល​បង់​ម្តងៗ​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​វេលា ទាំង​ការ​ធ្វើ​ដំណើរ ទាំង​ការ​រង់ចាំ ហើយ​ខ្ញុំ​ត្រូវ​ជិះ​ត្រលប់​ទៅ​ធ្វើការ​វិញ​ទៀត។ ពេល​ខ្លះ ភ្លើង​ត្រូវ​បាន​កាត់​ផ្ដាច់​ដោយ​សារ​បង់​ថ្លៃ​ភ្លើង​យឺត។ ពេល​បង់​យឺត​អញ្ចឹង ត្រូវ​​គេ​ពិន័យ​ទៀត បើ​អត់​បង់​លុយ​ពិន័យ គេ​អត់​ត​ភ្លើង​ឲ្យ​វិញ។ មាន​ថ្ងៃ​មួយ អ្នក​ជិត​ខាង​ម្នាក់​គាត់ ប្រាប់​ខ្ញុំ​ថា គាត់​បង់​វិក្កយបត្រ​ភ្លើង​តាម វីង ហើយ​ខ្ញុំ​បាន​សាកល្បង​បង់​តាម​ វីង ទើប​ខ្ញុំ​ដឹង​ថា វា​ពិតជា​ងាយ​ស្រួល​មែន​ទែន ព្រោះ​ខ្ញុំ​អាច​បង់​ប្រាក់​តាម​គណនី វីង ​តាម​ទូរសព្ទ​ដៃ​បាន​ដោយ​ខ្លួន​ឯង"។

 

លោក ចូចូ មាឡូឡូស អគ្គនាយក​ក្រុមហ៊ុន វីង បាន​ឲ្យ​ដឹង​ថា "សេវាកម្ម​បង់​វិក្កយបត្រ​អគ្គិសនី​នេះ​គឺ​ធ្វើឲ្យ​អតិថិជន​កាន់​តែ​ងាយ​ស្រួល​ជាង​មុន ដោយ​ប្រើ​ប្រាស់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ ឥឡូវ​ពួកគេ មិន​ចាំបាច់​ធ្វើ​ដំណើរ​ឆ្ងាយ ត្រូវ​ចំណាយ​លុយ​ថ្លៃ​សំបុត្រ​ឡាន ឬ​ក៏​ត្រូវ​តម្រង់​ចាំ​យូរ​ជួរ​ទៀត​ទេ ពួក​គេ​គ្រាន់​តែ​បង់​វិក្កយបត្រ​អគ្គិសនី​នៅ​តាម វីង គឺជា​ការ​ស្រេច"។

 

ដើម្បី​បង់​វិក្កយបត្រ​អគ្គិសនី អតិថិជន​អាច​ទៅ​កាន់​ភ្នាក់ងារ វីង ​មួយ​ណា​ក៏​បាន​ក្នុង​តម្លៃ​សេវា​ទាប​បំផុត​ត្រឹម​តែ ១០០០ រៀល សម្រាប់​វិក្កយបត្រ ១០០.០០០ រៀល និង​ត្រឹម​តែ ២០០០ រៀល សម្រាប់​វិក្កយបត្រ​ចាប់​ពី ១០០.០០០ រៀល​ឡើង​ទៅ។ កាន់​តែ​ងាយ​ស្រួល​ជាង​នេះ​ទៅ​ទៀត​គឺ​ចំណាយ​កាន់​តែ​តិច ជាមួយ​នឹង​ការ​បង់​វិក្កយបត្រ តាម​គណនី វីង ដោយ​ឥត​គិត​ថ្លៃ​សេវាកម្ម​នោះ​ទេ​សម្រាប់​ការ​បង់​វិក្កយបត្រ​ក្រោម ១០០.០០០ រៀល និង​បង់​ថ្លៃ​សេវា​ចំនួន ១០០០ រៀល សម្រាប់​វិក្កយបត្រ​ចាប់​ពី ១០០.០០០ រៀល​ឡើង​ទៅ។

 

ដើម្បី​ប្រើប្រាស់​សេវាកម្ម ​វីង អតិថិជន គ្រាន់​តែ​បង្កើត​គណនី វីង ជាមួយ​ភ្នាក់ងារ​ វីង ណា​មួយ​ក៏​បាន​នៅ​ទូទាំង​ប្រទេស។ បន្ទាប់​ពី​បង្កើត​គណនី វីង រួច​អតិថិជន​អាច​ប្រើ​ប្រាស់​សេវាកម្ម ​វីង ជា​ច្រើន​នេះ ដូចជា ផ្ទេរ​ប្រាក់ បញ្ចូល​លុយ​ទូរសព្ទ បង់​វិក្កយបត្រ និង​ទិញ​ទំនិញ​អនឡាញ​ជាដើម។ អតិថិជន​អាច​ចូល​ទៅ​កាន់​សេវាកម្ម វីង តាម​រយៈ​ទូរសព្ទ​របស់​ខ្លួន ដោយ​គ្រាន់​តែ​ចុច *989# ឬ​ក៏​ទាញ​យក កម្មវិធី Wing Money ដោយ​ឥត​គិត​ថ្លៃ ដោយ​ស្វែង​រក​ពាក្យ Wing Money នៅ​ក្នុង App Store ឬ Google Play Store។

 

វីង គឺ​ជា​សេវាកម្ម​ដែល​ឈាន​មុខ​គេ​លើ​សេវា​ទូទាត់​សាច់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដូចជា ផ្ទេរ​ប្រាក់ ទូទាត់​វិក្កយបត្រ ទិញ​កាត​ទូរសព្ទ សេវា​បើកប្រាក់​បៀវត្ស​ ការ​ទិញ​ទំនិញ​អនឡាញ និង​វីង​គិត​លុយ (ឆូត​កាត)។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល www.wingmoney.com ឬ​ទាក់ទង 023 999 989

 

អត្ថបទ៖ ពាណិជ្ជកម្ម