ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៦​នេះ​ សិល្បករ​រៀប​អាពាហ៍ពិពាហ៍​៦​គូ​ហើយ

  • 2016-06-28 17:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គិត​ចាប់​ពី​ដើម​ឆ្នាំ​២០១៦​រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ​​ សិល្បករ​កម្ពុជា​៦​គូ​ហើយ​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​សាង​គ្រួសារ។ ចង់​ដឹង​ពួក​គាត់​ជា​តារា​រូប​ណា​ខ្លះ​ទេ​?​ តោះ...!!! ទៅ​ស្គាល់​ពួក​គាត់​ទាំង​៦​​រូប​ទាំង​អស់​គ្នា៖

 

១. តារា​សម្ដែង គង់ ចាន់​ស្រីមុំ និង គឹម សីហា​បាន​រៀប​មង្គល​ការ​កាល​ពី​ថ្ងៃ​ទី​១៤​ខែ ​មីនា​កន្លង​ទៅ​នៅ​ឯ​សណ្ឋាគារ សូហ្វីតែល​ ភ្នំពេញ។​

 

 

២. តារា​សម្ដែង ថន ដារ៉ា មាន​ដើម​កំណើត​មក​ពី​ខេត្ត កោះកុង បាន​រៀប​មង្គល​ការ​ជា​មួយ​លោក ណាវៈរ៉ាត់ យូបំារ៉ុង ដែល​ជា​មន្ត្រី​រាជការ​​ជន​ជាតិ​ថៃ​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​មិថុនា។

 

 

 

៣.លោក ធីនរៈ រតនា ហៅ Vj រតនា  បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ អ្នកនាង លឹម លីហ្សា ដែល​ជា​តារា​សម្ដែង​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ​២០១៦។

 

 

៤. តារា​ចម្រៀង កែវ វាសនា បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ អ្នកនាង លឹម លីសុគន្ធារី កូន​អ្នក​រកស៊ី​ចងការ​ប្រាក់​ធំ​​មួយ​នៅ​ឯ​ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី១១ ឧសភា ឆ្នាំ ២០១៦ កន្លង​ទៅ។

 

៥. តារា​សម្ដែង ថៃ នរៈពិទូ អតីត​ Freshie Boy បាន​រៀប​មង្គល​ការ​កាល​ពី​ដើម​ខែ​មេសា។​

 

 

៦. តារា​ចម្រៀង ប៊ុន សក្តិ បាន​រៀប​មង្គល​ការ​ជាមួយ អ្នកនាង យ៉ឺន សំណាង៕

 

 

 

 

 

 

 

អត្ថបទ៖ SAMEDY​​​