រក​ឃើញ​តួ Zordon សម្រាប់​ថត​រឿង “Power Rangers” វគ្គ​ថ្មី

  • 2016-06-28 17:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើងចាស់​ Bryan Cranston នឹង​ត្រូវ​ទទួល​រ៉ាប់​រង​តួ Zordonក្នុង​រឿង “Power Rangers” ​វគ្គ​ថ្មី​ ដែល​ត្រៀម​នឹង​បញ្ចាំង​នៅ​ខែ មីនា ឆ្នាំ ២០១៧ ខាងមុខ។

 

 

តារា​វ័យ​៦០​ឆ្នាំ​បាន​ប្រកាស​ដំណឹង​នេះ​លើ​បណ្ដាញ twitter​របស់​ខ្លួន​កាលពី​សប្ដាហ៍​មុន​​ ដោយ​បាន​សរសេរ​ថា​៖"​រំភើប​ចិត្ត​ដែល​បាន​​សម្ដែង #Zordon ក្នុង​រឿង #PowerRangersMovie!”។ Zordon ជា​តួ​ដែល​​ដែល​​បង្ហាញ​តែ​មុខ​ក្នុង​បំពង់​កញ្ចក់​មួយ ហើយ​គេ​ជា​អ្នក​ឲ្យ​ដំបូន្មាន​ទៅ​កាន់​ក្រុម Power Rangersដើម្បី​ទៅ​កម្ចាត់​បិសាច"។

 

Bryan Cranston នឹង​ត្រូវ​សម្ដែង​ជាមួយ​តួ​ល្បី​ៗ​​ផ្សេង​ទៀត​ដូចជា Elizabeth Banks, Becky G, Ludi Lin, Dacre Montgomery, Naomi Scott and RJ Cyler​ ជា​ដើម។ នេះ​ក៏​អាច​និយាយ​បាន​ថា​ជា​ការវិល​ត្រលប់​មក​វិញ ព្រោះ Bryanក៏​ធ្លាប់​បញ្ចូល​សំឡេង​ដោយ​តួ​បិសាច Snizard និង​ Twinman ក្នុង​រឿង “Mighty Morphin Power Rangers" ឆ្នាំ​១៩៩៥៕​

 

 

 

ចុចអាន៖ទីបំផុត Power Rangers ចេញ​ឈុត​ថ្មី​ ផ្អើល​ពេញ​បណ្ដាញ​សង្គម

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ etonline