ភរិយា​ Dongho អតីត​សមាជិកក្រុម​ U-KISS មាន​ផ្ទៃ​ពោះ​កូន​​ដំបូង

  • 2016-06-28 18:58:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​រាយ​ការ​មួយ​ឲ្យ​ដឹង​ថា​ភរិយា​របស់​​​ Dongho អតីត​សមាជិក​ក្រុម​ចម្រៀង​​កូរ៉េ​ U-KISS ដែល​បាន​ចូល​រោងការ​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៥​ កន្លង​ទៅ​ ​កំពុង​តែ​ពរ​ពោះ​កូន​លើក​ដំបូង។

 

តាម​ពិត​ព័ត៌មាន​នេះ​​ទទួល​ពី​​​​តារា​ៗ​ដែល​ជា​សមាជិក​រួម​​ក្រុម​វាយ​កូន​បាល់​ជា​មួយ​ Dongho ដោយ​ពួក​គេ​បាន​ចែក​រំលែក​ព័ត៌មាន​នេះ​តៗ​គ្នា។ យ៉ាងណា​ក្ដី​ខាង​សាមី​ខ្លួន​​​មិន​ទាន់​បាន​លើក​ឡើង​នូវ​ព័ត៌មាន​លម្អិត​នៃ​ការ​ពរ​ពោះ​នេះ ដូច​ជា​​ភេទ​របស់​ទារក​ ឬ​ ​ក៏​នឹង​ចាប់​កំណើត​នៅ​ពេល​ណា​នោះ​ទេ។

 

 

​កាល​ពី​​ឆ្នាំ​ ២០១៥ ​តារា​វ័យ​ ២២​ ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​អតីត​​តារា​ ក្មេង​ជាង​គេ​ដែល​បាន​រៀបការ ​​ ហើយ​ឆាប់ៗ​នេះ​​នឹង​ក្លាយ​ជា​ អតីត​តារា​ ​ក្មេង​ជាង​គេ​ដែល​ក្លាយ​ជា​ឪពុក​របស់​គេ៕

 

ចុច​អាន៖ Luhan ស្រែក​ដាក់​អ្នក​បើក​ Taxi ខ្លាំង​ៗ ដោយ​ដឹក​អ្នក​គាំទ្រ​ខ្លួន​មិន​ប្រយ័ត្ន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ AllKpop​​​​​