“I Act Conference” ជំរុញឲ្យយុវជនចូលរួមក្នុងសកម្មភាពសង្គម
- 2016-06-28 21:21:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“I Act Conference” ជំរុញឲ្យយុវជនចូលរួមក្នុងសកម្មភាពសង្គម
ចន្លោះមិនឃើញ
យុវជន២៥នាក់ មកពីសកលវិទ្យាល័យផ្សេងគ្នា បានចូលរួមក្នុងកម្មវិធី "I Act Conference" កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ នៅ Impact Hub Phnom Penh។
នៅក្នុងកម្មវិធីនេះក៏មានការចូលរួមពីសំណាក់វាគ្មិនដែលមានបទពិសោធដោយផ្អែកទៅលើប្រធានបទទាក់ទងទៅនឹងផ្នត់គំនិតសំខាន់ៗ ដែលធ្វើឲ្យយុវជនក្លាយជាពលរដ្ឋល្អ ប្រកបទៅដោយសុចរិតភាព (A Peaceful Mindset) សហគ្រិនភាព (Social Entrepreneurs) និងសក្តានុពលរបស់យុវជនក្នុងការចូលរួមអភិវឌ្ឍសង្គម (Youth Potentiality in Social Development)។
បន្ថែមពីនេះទៅទៀតក៏មានការពិភាក្សាជាក្រុមទៅលើបញ្ហាមួយចំនួនដែលកើតមាននៅក្នុងប្រទេសកម្ពុជា ដោយឲ្យក្រុមនីមួយៗលើកឡើងពីមូលហេតុ ផលប៉ះពាល់ ក៏ដូចជាដំណោះស្រាយទៅលើបញ្ហាទាំងនោះ ហើយប្រធានបទដែលក្រុមយុវជនបានលើកឡើងមានដូចជា បញ្ហាបរិស្ថាន បង្គន់អនាម័យ ភាពមិនស្មើគ្នាក្នុងការចូលរួមរបស់ស្រ្តី(សិស្សស្រី)នៅក្នុងវិស័យអប់រំ កម្រិតនៃការចូលរួមរបស់យុវជន-ល-។
ការបង្កើតកម្មវិធីនេះឡើងដោយសារការមើលឃើញពីសក្តានុពលរបស់យុវជនក្នុងការចូលរួមអភិវឌ្ឈសង្គមជាតិឲ្យមានភាពកាន់តែរីកចម្រើនថែមទៀត លើសពីនេះទៅទៀតគឺចង់ជំរុញឲ្យពួកគាត់ចូលរួមនៅក្នុងសកម្មភាពសង្គម ដូចជាការងារស្ម័គ្រចិត្តជាដើមក្នុងការបំពេញនូវតួនាទីជាពលរដ្ឋល្អនៅក្នុងសង្គម៕
អត្ថបទៈ ដៃគូសហការ