ចិន​បិទ​មិន​ឲ្យ​ឮ​សំឡេង​ Lady Gaga គ្រប់​ទីកន្លែង​ដោយ​សារ​តែ...

  • 2016-06-29 13:15:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័ន​រដ្ឋបាល​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​​ប្រទេស​ចិន​ (ហៅ​កាត់​ថា SAPPRFT) បាន​ចេញ​មក​ប្រកាស​បិទ​មិន​ឲ្យ​មាន​ការ​ចាក់​ចម្រៀង​ឬ​ភាពយន្ត​របស់​តារា​ចម្រៀង Lady Gaga ​លើ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​រួម​មានទូរទស្សន៍​ វិទ្យុ​និង​វិបសាយ​នានា។ នេះ​បើ​ យោង​តាម​សារព័ត៌មាន​ក្នុង​ប្រទេស​ចិន។ ​​​​

 

 

ការ​​ហាម​មិន​ឲ្យ​ឮ​សំឡេង​​​របស់ Lady Gaga ​បាន​ចេញ​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​ចម្រៀង​វ័យ​៣០​ឆ្នាំ​បាន​​ជួប​ប្រជុំ​ជាមួយ​សម្ដេច​សង្ឃ​ទីបេ Dalai Lama ​​ថ្ងៃ​​អាទិត្យ​នៅ​ទឹក​ដី​សហរដ្ឋអាមេរិក​ក្នុង​សន្និសីទកាសែត​នៃ​​​អភិបាល​ក្រុង​​ក្នុង​ទីក្រុង Indianapolis រដ្ឋ​ Indiana ដែល​ជា​ទីកន្លែង​ដែល​ពួក​គេ​ពិភាក្សា​ពី​ "អំណាច​នៃ​សេចក្ដី​សប្បុរស​និង​របៀប​ធ្វើ​ឱ្យ​ពិភពលោក​ជា​កន្លែង​ចិត្តមេត្តាករុណា"។

 

Lady Gaga បាន​បង្ហោះ​រូប​​ជា​ច្រើន​លើ​បណ្ដាញ​ ​instagram ជា​មួយ​សម្ដេច​សង្ឃ​ទីបេ Dalai Lama ប៉ុន្តែ​រួប​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​របស់​នាង​ក្នុង​ទីក្រុង​ប៉េកាំង​ខឹង​សម្បារ​យ៉ាង​ខ្លាំង ដោយ​រូប​មួយ​ Gaga បាន​ចាប់​ដៃ​សម្ដេច​សង្ឃ​ទៀត​ផង​។

 

 

មន្ត្រី​ប្រទេស​ចិន​ក៏បាន​ព្រមាន​ទៅ​កាន់​តារា​ៗ​និង​អ្នក​នយោបាយ​ទាំង​អស់​ឲ្យ​ប្រយ័ត្ន​​​ ពេល​ដែល​បាន​ជួប​សម្ដេច​សង្ឃ​ទីបេ Dalai Lama ដោយ​សម្ដេច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​​បង្ក​​ចលនា​បះបោរ​ទាមទារ​ឯករាជ្យ​​នៅ​ទីបេ។ Gagaមិន​​ជា​តារា​អាមេរិក​ទី​១​ទេ​ដែល​ជួប​រឿង​បែប​នេះ កាល​ពី​ចុង​ខែ មេសា​​ តារា​ចម្រៀង Selena Gomezក៏​ត្រូវ​គេ​មិន​ឲ្យ​សម្ដែង​នៅ​ប្រទេស​ចិន​ដែរ​ដោយ សារ​រូបថត​​ថត​ជាមួយ​សម្ដេច​សង្ឃ​ទីបេ Dalai Lama ​កាល​ពី​២​ឆ្នាំ​មុន៕

 

 

ចុចអាន៖មើល​​​ Lady Gaga​ សឹង​មិន​​ស្គាល់ ពេល​ទៅ​​ហាត់ប្រាណ​អត់​ផាត់​​មុខ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖  asiancorrespondent

អត្ថបទពេញនិយម