វិនិយោគិន​តៃវ៉ាន់ ​ផ្ដល់​ប្រាក់ ១ម៉ឺន ដុល្លារ​​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​

  • 2016-06-30 12:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិនិយោគិន​តៃវ៉ាន់ ជា​ម្ចាស់​គម្រោង​ខុន​ដូ  The View បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ១ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ដើម្បី​មន្ទីរពេទ្យ​នេះ​អាច​ដំណើរការ​បាន​កាន់​តែ​ប្រសើរ ក្នុង​ការ​ជួយ​ព្យាបាល​កុមារ​កម្ពុជា​ឥត​គិត​ថ្លៃ​បន្ត​ទៀត។

 

 

 

លោក Joe Su នាយក​គ្រប់​គ្រង​នៃ​គម្រោង The Viewដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​បឹង​កេង​កង​១  បាន​ប្រាប់​ថា  ការ​បរិច្ចាគ​នេះ ​ដើម្បី​ចូល​រួម​ថ្លែង​អំណរ​គុណ​ និង​បង្ហាញ​ក្ដី​ស្រលាញ់ ក៏​ដូច​ជា​ជួយ​ដល់​ក្រុម​គ្រួសារ​កុមារ ​ដែល​ពុំ​មាន​លទ្ធភាព​បង់​ថ្លៃ​ព្យាបាល​ក្នុង​ប្រទេស​កម្ពុជា។ ​

 

ម្ចាស់​គម្រោង​ស្ថិត​ក្រោម​ការ​បោះ​ទុន​វិនិយោគ​ចំនួន ៣០​លាន​ដុល្លារ បន្ត​ថា នេះ​ជា​លើក​ទី​១​ សម្រាប់​កម្មវិធី​សប្បុរសធម៌​នេះ​នៅ​កម្ពុជា។

 

ដោយ​ឡែក បើ​និយាយ​ពី​សកម្មភាព​សប្បុរសធម៌​នេះ ក្រុមហ៊ុន​របស់​លោក​នៅ​កោះ​តៃ​វ៉ាន់​តែង​តែ​ចូល​រួម​ចំណែក​បរិច្ចាគ​ថិវិកា​ផ្ទាល់​របស់​ក្រុមហ៊ុន​ទៅ​កាន់​ស្ថាប័ន និង​ពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ផ្សេង​ៗ​ជា​ច្រើន​ផង​ដែរ។ យ៉ាង​ណា​លោក​នៅ​តែ​ចូល​រួម​ចំណែក​ក្នុង​កិច្ចការ​នេះ​នា​ពេល​ក្រោយ​ៗ​ទៀត​ជាមួយ​ប្រទេស​កម្ពុជា៕

 

អត្ថបទ៖ លឹម សុ​នា