មីយ៉ាន់ម៉ា​​លក់​ថ្លើម​​ថ្ម​​៥៨៩​ដុំ​​ បាន​ជាង​​​ ៧៧​លាន​ដុល្លារ

  • 2016-06-30 16:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិធី​ដេញថ្លៃ​ Myanmar Gems Emporium លើក​​​ទី​​៥៣​ ​នៅ​​ប្រទេស​មីយ៉ាន់ម៉ា​​ ​អាច​រក​​ចំណូល​បាន​ប្រមាណ​​​ ៧៧,៥​លាន​ដុល្លារ​អាមេរិក​ តាម​រយៈ​​​ការ​លក់​​ថ្លើម​ថ្ម​​​ចំនួន​​ ៥៨៩​ដុំ ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​។

 

 

​ថ្លើម​​ថ្ម​​​​សរុប​ទាំង​អស់​​មាន​ចំនួន​​ ​៦​០៦២​​ដុំ ​​ដែល​​​​បាន​​​​ដាក់​តាំង​បង្ហាញ​​​​​ក្នុង​ព្រឹត្តិការ​​​ណ៍ដេញ​ថ្លៃ​​​ ដែល​ចាប់​ផ្ដើម​​កាល​ពី​ថ្ងៃ​​​សុក្រ​ទី​​ ២៤​មិថុនា​​ សប្ដាហ៍​មុន​​​​ ​នៅ​ទីក្រុង​ណៃពិដោ។ ​ក្រៅ​​ពី​​ថ្លើម​​​ថ្ម​ក៏​មាន​​​​ត្បូង​​​​ចំនួន​ ៥១២​​​​​​ដុំ និង​​គជ់​ខ្យង​ ​៣៦៥​​ដុំ​​ ​បាន​ដាក់​លក់​ផង​ដែរ។​​​

 

ថ្លើម​​ថ្ម​ ​និង​​​ត្បូង​​​​​ទាំង​អស់​​​​​​ត្រូវ​បាន​​​​​​គេ​​ដាក់​តម្លៃ​គោល​មួយ​​​​​​​​​​​ រួច​​​បើក​ឲ្យ​មាន​​ការ​ដេញ​ថ្លៃ​​​​​​គិត​ជា​​​រូបិយប័ណ្ណ​អឺរ៉ូ​។ ​​ថ្លើម​​ថ្ម​​​តូច​ធំ​ទាំង​​នោះ​​​មាន​​តម្លៃ​​​​ដំបូង​​​​​ចាប់​​ពី​​ ៤ពាន់​ ទៅ​​ដល់​ ២សែន​​អឺរ៉ូ ​ឬ​​​ខ្លះ​ទៀត​​លើស​​​​នេះ​​ក៏​មាន។

 

​ការ​​លក់​ដេញ​ថ្លៃ​​​​​ត្រូវ​បាន​គេ​អញ្ជើញ​​​​​​​ភ្ញៀវ​ចូល​​រួម​​​​​​ជា​អ្នក​ជំនួញ និង​​​សេដ្ឋី​​​ៗ​ ​មក​​​ពី​មីយ៉ាន់ម៉ា​ផ្ទាល់ ​​​ចិន​​ ឥណ្ឌា ​ជប៉ុន​ សិង្ហបុរី ​និង​ថៃ​។ ​ព្រឹត្តិការណ៍​​​​ខាង​លើ​​បាន​កើត​ឡើង​​ដំបូង​​គេ​​​​ចាប់​តាំង​​ពី​​ឆ្នាំ​ ១៩៦៤​​មក​ម្ល៉េះ។ ​​

 

​ផលិត​ផល​​​​ថ្លើម​ថ្ម​មីយ៉ាន់ម៉ា​​នាំចេញ​​​​​កាល​ពី​​ឆ្នាំ​​ ២០១៤ -​​២០១៥​ ​​​​​​មាន​ទំហំ​ទឹក​ប្រាក់​ ៩៨៦,៦៤​​លាន​​ដុល្លារ​ ​​តែ​ធ្លាក់​​ចុះ​​​​​កាល​​​ឆ្នាំ​ ២០១៣​-២០១៤​ ដែល​មាន​​​ទឹក​ប្រាក់​ ១,០១​ពាន់​លាន​ដុល្លារ​​​​អាមេរិក។ ​នៅ​ថ្ងៃ​​​ពុធ​​ម្សិលមិញ​​​​ សរុប​​ទាំង​​ថ្លើម​​ថ្ម ​ត្បូង​ និង​​​គជ់​ខ្យង​ គេ​អាច​​រក​បាន​​​​ប្រាក់​​ ១១៨,១៥​លាន​​ដុល្លារ​​ឯណោះ៕

 

 

ចុចអាន៖ អ៊ុង​ សាន ស៊ូជី៖ “ប្រជាជន​របស់​យើង​ចង់​បាន​ការងារ​ មិន​មែន​ជំនួយ​សប្បុរសធម៌​​ទេ”

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Global new light of myanmar, english.cri.cn​​​​​​​​​​​​