EDC ប្រកាស​រើស​បុគ្គលិក ៤០នាក់ សម្រាប់​សាខា​អូរបែកក្អម

  • 2016-07-02 17:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គិសនី​កម្ពុជា ត្រូវ​ការ​ជ្រើសរើស​បុគ្គលិក​ចំនួន​៤០​រូប​ ដើម្បី​ចូល​បម្រើ​ការងារ​នៅ​សាខា​អូរ​បែក​ក្អម នៃ​នាយកដ្ឋាន​អាជីវកម្ម​ចែកចាយ។

 

 

លក្ខណៈ​សម្បត្តិ​បេក្ខជន ១. សម្រាប់​ ភ្នាក់ងារ​ស្រង់​ថាមពល ភ្នាក់ងារ​អន្តរាគមន៍ ភ្នាក់ងារ​ចែក​វិក្កយបត្រ បុគ្គលិក​ផ្នែក​បន្ត និង​បុគ្គលិក​ទទួល​អតិថិជន​តាម​ទូរស័ព្ទ​ សរុប​ ៣៦រូប៖ ក. បេក្ខជន​ទាំង​២ភេទ មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ ដល់​៣៥​ឆ្នាំ​ ខ. កម្រិត​ជំនាញ៖ ចាប់​ពី​សញ្ញាប័ត្រ​មធ្យម​បច្ចេកទេស​អគ្គិសនី​ ឡើងទៅ គ. ចំណេះ​ដឹង​កុំព្យូទ័រ ៖ ចេះ​Microsoft Word-Excel ឃ. ភាសា​អង់គ្លេស៖ ចេះ​អាច​ប្រើការ​បាន​ ជា​មធ្យម ង. បៀវត្សរ៍​ផ្ដល់​ជូន​៖ បៀវត្សរ៍​សុទ្ធ​ E.III.១ ក្នុង​ពេល​សាកល្បង​ការងារ​៣ខែ​ ទទួល​បាន​៩០%

២. សម្រាប់​បេឡាធិការិនី ចំនួន​២រូប៖ ក. បេក្ខជន​ភេទស្រី មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ ដល់​៣៥​ឆ្នាំ​ ខ. កម្រិត​ជំនាញ៖ ចាប់​ពី​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​ ឡើងទៅ គ. ចំណេះ​ដឹង​កុំព្យូទ័រ ៖ ចេះ​Microsoft Word-Excel ឃ. ភាសា​អង់គ្លេស៖ ចេះ​អាច​ប្រើការ​បាន​ ជា​មធ្យម ង. បៀវត្សរ៍​ផ្ដល់​ជូន​៖ បៀវត្សរ៍​សុទ្ធ​ E.III.១ ក្នុង​ពេល​សាកល្បង​ការងារ​៣ខែ​ ទទួល​បាន​៩០%

៣. សម្រាប់​ បុគ្គលិក​ទំនាក់ទំនង​និង​គ្រប់គ្រង​គណនី ចំនួន​២រូប៖ ក. បេក្ខជន​ទាំង​២ភេទ មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ ដល់​៣៥​ឆ្នាំ​ ខ. កម្រិត​ជំនាញ៖ ចាប់​ពី​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​ ឡើង​ទៅ​ គ. ចំណេះ​ដឹង​កុំព្យូទ័រ ៖ ចេះ​Microsoft Word-Excel ឃ. ភាសា​អង់គ្លេស៖ ចេះ​អាច​ប្រើការ​បាន​ ជា​មធ្យម ង. បៀវត្សរ៍​ផ្ដល់​ជូន​៖ បៀវត្សរ៍​សុទ្ធ​ E.III.១ ក្នុង​ពេល​សាកល្បង​ការងារ​៣ខែ​ ទទួល​បាន​៩០%

 

បេក្ខជន​ត្រូវ​ភ្ជាប់​មក​ជាមួយ៖ ១. ពាក្យ​សុំ​ចូល​ប្រឡង​ដើម្បី​បម្រើ​ការងារ​ នៅ​អគ្គិសនី​កម្ពុជា (១ ច្បាប់) ២. ប្រវត្តិរូប​សង្ខេប​ មាន​បិទ​រូបថត ៤គុណ៦ (១ ច្បាប់) ៣. កិច្ចសន្យា​ សម្រាប់​បំពេញ​ពាក្យ​សុំ​ចូល​បម្រើ​ការងារ និង​កិច្ចសន្យា​ការងារ (១ ច្បាប់) ៤. សលាកបត្រ​បេក្ខជន (១ ច្បាប់) ៥. ច្បាប់​ចម្លង​សញ្ញាប័ត្រ​ចំណេះដឹង​ទូទៅ​ និង​សញ្ញាប័ត្រ​ជំនាញ​ មាន​បញ្ជាក់​ពី​អាជ្ញាធរ​ដែនដី (១ ច្បាប់) ៦. តារាង​ពិន្ទុ (Transcirpt) (១ ច្បាប់)

 

ទីកន្លែង​ទទួល​ពាក្យ និង​កាលបរិច្ឆេទ​ បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​ សូម​មក​ដាក់​ពាក្យ​រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​អាគារB ជាន់ទី១ ការិយាល័យ​បុគ្គលិក នៃ​អគ្គិសនី​កម្ពុជា។

 

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​មក​កាន់៖ ០២៣ ៧២៣ ៩៧១ និង ០២៣ ៧២៤ ៧៧១៕

 

 

 

អត្ថបទ៖ នួន​ចាន់​លីហួត