James ​លេង​ម៉ូដ​សក់​ថ្មី នាំ​ប្រពន្ធ​ទៅ​​លេង​បាល់​នៅ​ Miami

  • 2016-07-02 21:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

James Rodriguez ​ខ្សែ​បម្រើ​ឆ្នើម​​ក្រុម​ Real Madrid ​បាន​ធ្វើ​ដំណើរ​ទៅ​លំហែ​កាយ​នៅ​ឆ្នេរ​សមុទ្រ​អាមេរិក​ នា​ទីក្រុង​ Miami ​ជាមួយ​គ្រួសារ​ ​បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​ជួយ​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី ឲ្យ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ នៅ​​ពាន​រង្វាន់​ Copa America 2016។

 

James Rodriguez ​ប្រធាន​ក្រុម​កូឡុំប៊ី របស់​ក្លឹប​ Real Madrid

 

 

ប្រធាន​ក្រុម​កូឡុំប៊ី វ័យ​២៤​ឆ្នាំ​រូប​នេះ​ បាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​ម៉ូដ​សក់​ប្លែក​ពណ៌​ស ​និង​បាន​​លេង​កម្សាន្ត​ជាមួយ​នឹង​ភរិយា​ដ៏​ស្រស់​ស្អាត​ Daniela Ospina ​​វ័យ​២៣​ឆ្នាំ​ ដែល​ជា​កីឡា​ការិនី​​បាល់​ទះ​​​ជម្រើស​ជាតិ​កូឡុំប៊ី​​ផង​ដែរ ដោយ​លេង​ទាំង​បាល់​ទះ និង​បាល់​ទាត់​តែ​ម្ដង។

 

 

អនាគត​របស់​ James នៅ​ក្លឹប​ Real Madrid មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ បន្ទាប់​ពី​ពុំ​សូវ​បាន​ជាប់​ជម្រើស​​ដំបូង​រដូវ​កាល​​មុន​ ខណៈ​ដែល​កន្លង​មក ក៏​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា ក្លឹប​ Manchester United កំពុង​តែ​តាម​ប្រមាញ់​​ ចង់​បាន​ម្ចាស់​ស្បែក​ជើង​មាស​ World Cup 2014​ រូប​នេះ​ ទៅ​ទឹក​ដី​​ Old Trafford​ ផង​ដែរ៕

 

 

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ The Sun | Daily Mail