ស្រី​ស្អាត​អ្នក​ហែក​សំបុត្រ​​ឡាន​ក្រុង​ថៃ កំពុង​ល្បី​ខ្លាំង​លើ​អ៊ីនធឺណិត​

  • 2016-07-03 18:49:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ហែក​សំបុត្រ​​លើ​​ឡាន​ក្រុង​​​​ស្រី​ម្នាក់​នៅ​​ថៃ​ គឺ​កញ្ញា​ Aung Thananis Watthanachaiumpon កំពុង​ធ្វើ​​ឲ្យ​មនុស្ស​ជា​ច្រើន​កោត​សរសើរ​​លើ​បណ្ដាញ​សង្គម​ តាម​រយៈ​ការ​បង្ហោះ​វីដេអូ​​រៀប​រាប់​ពី​ការងារ​​ប្រចាំ​ថ្ងៃ​របស់​នាង។

 

តាម​សារព័ត៌មាន Bangkok Coconuts នៅ​ក្នុង​វីដេអូ​រយៈ​ពេល​​​​​​ប្រមាណ​ជាង​២​នាទី ​កញ្ញា​ហែក​សំបុត្រ​​វ័យ​២៣​ឆ្នាំ Aung បាន​និយាយ​ថា​ នាង​ស្រលាញ់​​ពេញ​ចិត្ត​នឹង​ការងារ​នាង​ខ្លាំង​ណាស់ ទោះ​បី​ពេល​ខ្លះ​​​ការងារ​នេះ​ធ្វើ​ឲ្យ​នាង​នឿយ​ហត់​​លំបាក ​ប៉ុន្តែ​នាង​រីករាយ​នឹង​​ការងារ​ស្រប​ច្បាប់​​។ ចុង​ក្រោយ​នាង​​ផ្ដាំ​ទៅ​សាធារណ​ជន​ថា​ ការងារ​អ្វី​ក៏​ដោយ​​ឲ្យ​​តែ​សុចរិត​នឹង​ធ្វើ​ឲ្យ​​បុគ្គល​នោះ​សប្បាយ​ចិត្ត​​។

 

​វីដេអូ​ស្រី​ស្អាត​​ខាង​លើ​ បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ច្រើន​រហូត​ដល់​មាន​ការ​ចូល​មើល​ជាង​ ៣​ សែន Views ។ បន្ទាប់​ពី​ឃើញ​វីដេអូ​នោះ ខាង​ទូរទស្សន៍ ​និង​សារព័ត៌មាន​ថៃ​ជា​ច្រើន​បាន​ទៅ​ទាក់​ទង​សម្ភាស​​​នាង​ផង​ដែរ។

 

សព្វ​ថ្ងៃ​​កញ្ញា​ហែក​សំបុត្រ Aung កំពុង​បម្រើ​ការងារ​​លើ​​ឡាន​ក្រុង​សាធារណ​ថៃ លេខ​៨។ កញ្ញា​វ័យ​២៣​ឆ្នាំ​រូប​នេះ​ក៏​ត្រូវ​សាធារណ​ជន​ថៃ​​ដឹង​ថា កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​​កំលោះ​ម្នាក់​ដែល​​​អ្នក​ហែក​សំបុត្រ​ឡាន​​សាធារណ​ថៃ​ដូច​គ្នា ឈ្មោះ​ Ley O ដែល​បម្រើ​លើ​ឡាន​ក្រុង​លេខ​ ៤៤៕

 

 

 

ចុចអាន៖  ទិដ្ឋភាព​ស្រីស្អាត​ខ្មែរ​ប្រកួតបាល់ទាត់​ហ្វូតសាល​ជាមួយ​ស្រីស្អាត​ជប៉ុន

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ Bangkokcoconuts ​​​​​​​​​​​​​​​​