បារាំង​យក​ឈ្នះ​អ៊ីស្លង់​ ៥-២ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

  • 2016-07-04 11:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង​បាន​យក​ឈ្នះ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ីស្លង់​យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល​ ៥-២ ដើម្បី​ឡើង​ទៅ​ប៉ះ​អាល្លឺម៉ង់​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដែល​រង់ចាំ​ស្រាប់។

 

​ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ ៧៥០០០នាក់ ចាប់​ផ្ដើម​ភ្លាម​បារាំង​​ដែល​ជា​ម្ចាស់​ផ្ទះ​ពាន​រង្វាន់​អឺរ៉ូ​២០១៦​នេះ​បាន​វាយ​សម្រុក​អ៊ីស្លង់​យ៉ាង​ខ្លាំង​រហូត​ស៊ុត​គ្រាប់​ទី​១ បាន​សម្រេច​នៅ​នាទី ១៣ ដោយ​កីឡាករ​Olivier Giroud។ រំលង​បាន ៧​នាទី Paul Pogba បន្ថែម​គ្រាប់​ទី​២ មុន​ពេល​ Dimitri Payet និង Antoine Griezmann បន្ថែម​គ្រាប់​ទី​៣ និង​ទី៤។ ចប់​តង់​ទី​១ បារាំង​ ៤-០ អ៊ីស្លង់។

 

ចូល​មក​ដល់​តង់ទី២ អ៊ីស្លង់​ហាក់​មាន​ទម្រង់​លេង​គ្រាន់​បើ​ជាង​មុន​ហើយ​វាយ​បក​បាន​២គ្រាប់​វិញ​ ដោយKolbeinn Sigthorsson នៅ​នាទី ៥៦ និង Birkir Bjarnason នៅ​នាទី​៨៤ ចំណែក​បារាំង​ក៏​រក​បាន​១គ្រាប់​ទៀត​ដែរ​ដោយ​ Olivier Giroud ម្ដង​ទៀត​នាទី ៥៩។

 

ដូច្នេះ​ក្រុម​ទាំង​៤នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ត្រូវ​រក​ឃើញ​ហើយ​ក្នុង​នោះ​ វេល ប៉ះ​ព័រទុយហ្គាល់ ហើយ​បារាំង​ត្រូវ​ប៉ះ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់៕

 

ប្រែសម្រួល៖ វីរ៉ុត ប្រភព៖ BBC

អត្ថបទពេញនិយម