ថូ​កម្រ​​​​​​​ចិន​​​ធ្លាប់​​​​ប្រើ​​​ទប់​​ទ្វារ​ ​​​យក​មក​ដាក់​លក់​ដេញ​ថ្លៃ​​​​បាន​​៨០​ម៉ឺន​ដុល្លារ

  • 2016-07-04 20:50:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​ថូ​​ដ៏​កម្រ​​​​របស់​​ជន​ជាតិ​ចិន​​​​​តាំង​​ពី​សតវត្ស​​​ទី​​១៨ ​​ដែល​គេ​​​​តែងតែ​​​​ទុក​ប្រើ​​​​​​សម្រាប់​​​ទប់​ទ្វារ​​ពេល​បើក​ចេញ​ចូល​​​​នៅ​ក្នុង​ផ្ទះ​​​របស់​គ្រួសារ​មួយ​​​នៅ​ទីក្រុង​ Birmingham ​​ត្រូវ​បាន​គេ​ដាក់​លក់​​ដេញ​​ថ្លៃ​​បាន​៦៥​​ម៉ឺន​ផោន ឬ​​ ៨០​ម៉ឺន​​ដុល្លារ​ នៅ​ប្រទេស​​អង់គ្លេស​ ​​​ទាំង​នឹក​ស្មាន​មិន​ដល់។​

 

​​​

ភ្នាក់​​ងារ​​​​​​​​​​​​ដាក់​លក់​ដេញ​ថ្លៃ​​​​​​​​​​​​​​​​​​​ Hansons ​​ជឿ​​​ជាក់​ថា​​ថូ​​នេះ​​បាន​​បង្កើត​​ឡើង​​​​ក្នុង​រជ្ជកាល​​​​​​​​អធិរាជ​ Emperor Qianlong ​ឆ្នាំ​ ​១៧៣៥ ​ដល់​​​ ១៧៩៩​។

 

​​​​​​​ដំបូង​​​​​គេ​ដាក់​​​តម្លៃ​​​​ត្រឹម​តែ​ ៣០ម៉ឺន​ ​ទៅ​​ ៥០​ម៉ឺន​ផោន​​ប៉ុណ្ណោះ ​មុន​​ដេញ​ថ្លៃ​យក​​នៅ​ទីក្រុង​ Derby ។ ​​​​​​បើ​​តាម​ប្រភព​ ​គ្រួសារ​ម្ចាស់​​ថូ​​ដើម​បាន​ទទួល​ថូ​​នេះ​​​​​​​ពី​អ៊ំស្រី​របស់​​​ខ្លួន​​​កាល​ពី​​​ឆ្នាំ​​១៩២០ ​​ពេល​​គាត់​នៅ​រស់​​​​​ ​​ក្នុង​សង្កាត់​​ Cornwall ​និង​បាន​​ប្រើ​​ជា​​​​​​ឧបករណ៍​​​លម្អ និង​​ទប់​ទ្វារ​​ផ្ទះ​រយៈពេល​ ៣៦​ឆ្នាំ។ ​

 

ចំណែក​​លោក​​​​​ Cheales Hanson ​​​​​​​អ្នក​គ្រប់​គ្រង​​ភ្នាក់​ងារ​ Hansons ​និយាយ​ថា​​​​ "​យើង​មាន​​​​​អ្នក​ទិញ​​ចាប់​អារម្មណ៍​​ជា​ច្រើន​​​​មក​​ពី​ប្រទេស​ចិន​ ​តៃវ៉ាន់ ​និង​ហុងកុង​ ហើយ​​ពេល​​នេះ​​​​​ថូ​​បុរាណ​​​​ផលិត​ពី​​ព័រសឺឡែន​​ខាង​លើ​​​មាន​​គេ​ទូរសព្ទ​​កក់​​ទុក​ហើយ​​ជាមួយ​តម្លៃ​​​​ដ៏​ខ្ពស់​​មិន​គួរ​ឲ្យ​ជឿ​​៕

 

 

 

ចុចអាន៖ ថូ​ផ្កា​បុរាណ​សម័យ​ថ្មី បង្ហាញ​​​គំនិត​ដេគ័រ​បែប​កាលីប​

ចុចអាន៖ ​អត់​លុយ​ចូល​ពេទ្យ ក៏​ប្រឹង​ព្យាបាល​តាម​បែប​បុរាណ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ​ប្រភព៖ Telegraph