ខុស ៣​ករណី​បែប​នេះ ត្រូវ​ផាក​អស់​ប៉ុន្មាន​ដែរ?

  • 2016-07-04 21:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្បាប់​ចរាចរណ៍​បាន​ចាប់​ផ្ដើម​រឹត​បន្តឹង​យ៉ាង​ខ្លាំង​តាំង​ពី​ដើម​ឆ្នាំ​២០១៦ មក ហើយ​ក៏​មាន​ប្រសិទ្ធភាព​ណាស់​ដែរ ដោយ​សារ​គេ​សង្កេត​ឃើញ​អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​យល់​កាន់​តែ​ច្បាស់ និង​អនុវត្ត​តាម។ យ៉ាង​ណា​ក្ដី អ្នក​ដំណើរ​មួយ​ចំនួន​នៅ​តែ​ល្មើស​ច្បាប់ ដោយ​មិន​ពាក់​មួក​សុវត្ថិភាព រំលោភ​លើ​ភ្លើង​សញ្ញា និង​គំនូស​​ចរាចរណ៍​ជា​ដើម។

 

 

រូប​មួយ​សន្លឹក ដែល​ប្រមាញ់​បាន​ដោយ​ក្រុម​អ្នក​ថត​រូប​របស់ Sabay តាម​វិថី​ព្រះសីហនុ ត្រង់​ចំណុច​ស្តុប​ពេទ្យ​ចិន បាន​បង្ហាញ​ពី​អ្នក​បើកបរ​ម្នាក់ ដែល​ល្មើស​ច្បាប់​ចរាចរណ៍​ដល់​ទៅ ៣​ករណី។ តាម​មាត្រា៦ ចំណុច ក នៃ​អនុក្រឹត្យ​លេខ៨៥ អនក្រ.បក ចុះ​ថ្ងៃ​ទី០៨ ខែ​កក្កដា ឆ្នាំ​២០១៥ ស្ដី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​បាន​បញ្ជាក់​ថា៖

 

១. មិន​ពាក់​មួក​សុវត្ថិភាព៖ តាម​មាត្រា៦ ចំណុច ក ត្រូវ​ផាក​ពិន័យ ១៥០០០​រៀល ២. មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍៖ តាម​មាត្រា៨ ចំណុច ឈ ត្រូវ​ពិន័យ ២៥០០០​រៀល ៣. មិន​គោរព​គំនូស​សញ្ញា​សម្រាប់​ថ្មើរ​ជើង៖ តាម​មាត្រា៨ ចំណុច ញ ត្រូវ​ពិន័យ ២៥០០០​រៀល

អត្ថបទ៖ គង់ វិសាល