ពី​​​ជន​អនាថា​​៣ឆ្នាំ ​​​​ក្លាយ​ជា​សិស្ស​ពូកែ​​​​ទទួល​​ពិន្ទុ​​ខ្ពស់​​​បំផុត​

  • 2016-07-05 17:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យុវសិស្ស​កម្រិត​​វិទ្យាល័យ​​ Texas ម្នាក់​​នៅ​អាមេរិក​​​​​ បាន​​ធ្វើ​​ឲ្យ​​គ្រប់​​គ្នា​​រំជួល​ចិត្ត​​​ និង​កោត​សរសើរ​​ ​​​ក្រោយ​​បាន​កែ​ប្រែ​​ខ្លួន​​ពី​ជន​អនាថា​​​​​​​​រស់​តាម​ទី​សាធារណៈ ​​​​ទៅ​ជា​សិស្ស​​ពូកែ​​ប្រចាំ​ថ្នាក់​​​។

 

 

Liyjon DeSilva ​​ជួប​​ប្រទះ​​ជីវិត​​រសាត់​​អណ្ដែត​​គ្មាន​ទី​ពឹង​ ​បន្ទាប់​ពី​​​​ម្ដាយ​​​របស់​ខ្លួន​​​​​​​​​​​បាន​​លា​ចាកលោក។ ​តែ​​អ្វី​​​​គួរ​​​​ឲ្យ​​​ស្ញប់ស្ញែង​​​ គឺ​​ពេល​បញ្ចប់​​​ថ្នាក់​​​​​​​វិទ្យាល័យ​​រូប​គេ​​បាន​ទទួល​​​ពិន្ទុ​​ខ្ពស់​បំផុត​​​​​ ​​និង​​​​បាន​អាហារូបករណ៍​​​​​​ថ្នាក់​មហាវិទ្យាល័យ​សិក្សា​​មិន​បាច់​បង់ថ្លៃ​រហូត​ដល់​ចប់​ទៀត​ផង​។

 

DeSilva ​​​​​​​​​​​​បាន​​ចំណាយ​ពេល​រស់​នៅ​​ជា​មួយ​សាច់​ញាតិ​បងប្អូន​​​​​​​​​​​​​ពី​​​មួយគ្រួសារ​​​​ទៅ​មួយ​គ្រួសារ​​​ អស់​​រយៈពេល​ជា​ច្រើន​​ឆ្នាំ​​ ក្រោយ​​​​​​​ម្ដាយ​ទទួល​អនិច្ចកម្ម​​កាល​រូប​គេ​​​​មាន​អាយុ​ត្រឹម​​ ​៥ឆ្នាំ។

 

​​​​តែ​​ក្រោយ​​មក​​​​​​​ គេ​បាន​​ឈប់​​នៅ​​ផ្ទះ​​​​បងប្អូន​​​ ដោយ​​ទៅ​ដេក​​​​ហាលភ្លៀង​ ហាល​ខ្យល់​នៅ​​​​​​តាម​​​សួន​ច្បារ​ ​ឬ​​កន្លែង​ចត​រថយន្ត​នានា​​​​​នៅ​​​ទីក្រុង​ Houston រដ្ឋ​​ Texas ​សហរដ្ឋ​អាមេរិក ​តែ​​រូប​គេ​​មិន​​​ដែល​ខកខាន​​​​ទៅ​​សាលា​រៀន​​ឡើយ​។

 

​​​​​​​​ពេល​​​ប្រលង​បញ្ចប់​​ការ​សិក្សា​​​​​ នាយក​សាលា​ Texas លោក​ Jonathan N.Trinh ​​​មាន​​ការ​ភ្ញាក់ផ្អើល​​​យ៉ាង​ខ្លាំង​​​​ ក្រោយ​​ដឹង​ថា​​​​​សិស្ស​​បាន​ពិន្ទុ​​ខ្ពស់​ម្នាក់​​​​​​​​​​​​​​ក្នុង​ចំណោម​​​អ្នក​​​ពិន្ទុ​ខ្ពស់​ដទៃ​ទៀត​​​ គឺ​​ជា​ជន​អនាថា​​​​​រស់​​នៅ​តាម​​ផ្លូវ​សាធារណៈ​​។​ ​លោក​នាយក​ និង​​បុគ្គលិក​​​​របស់​គាត់​​ទាំង​អស់​​​ ក៏​បាន​សម្រេច​ព្រមព្រៀង​​គ្នា​​ជួយ​សិស្ស​​ DeSilva​​ តែ​ម្ដង។

 

​បន្ថែម​លើ​នេះ យុវសិស្ស​​វ័យ​​២០​​ឆ្នាំ​​ខាង​លើ ​ក៏​បាន​​​ឈ្នះ​​​អាហារូបករណ៍​​​​​​​​​​ឥត​បង់ថ្លៃ​​​នៅ​​មហាវិទ្យាល័យ​ Carleton College នៅ​​ទីក្រុង​ Northfield រដ្ឋ​​ Minnesota ​ដែរ​ ​បន្ទាប់​​​​​ពី​​​​គ្រូ​វិទ្យាល័យ​​របស់​គេ​​​​​​ស្វែង​រក​​​​អាហារូបករណ៍​​​របស់​មូលនិធិ​ Posse ​បាន​មួយ​រួច​ហើយ។

 

​DeSilva ​​​​និយាយ​​ប្រាប់​ថា​ "​​​ខ្ញុំ​គ្មាន​គ្រួសារ ​​ខ្ញុំ​ជា​​ជនអនាថា​ ​​​​ខ្ញុំ​​ធ្លាប់​ឆ្លង​កាត់​​​​​​ជីវិត​​​កុមារភាព​​​ត្រូវ​គេ​​បំពាន ​ខ្ញុំ​ធ្លាប់​រស់​នៅ​​ជាមួយ​​​​គ្រួសារ​ប្រើ​ប្រាស់​គ្រឿង​ញៀន​។​ ចំណែក​ឪពុក​ខ្ញុំ​​​​​ បាន​ព្យាយាម​​​បញ្ជូន​​​​ខ្ញុំ​ទៅ​កាន់​​អាហ្វ្រិក ​ព្រោះ​​គាត់​​មិន​ចូល​ចិត្ត​​ខ្ញុំ​"។ ​មក​ទល់​ពេល​នេះ​ ​គ្រប់​​​គ្នា​​រំពឹង​ថា​​ជីវិត​​​​របស់​ DeSilva នឹង​​​​ភ្លឺស្វាង​​​​នៅ​ពេល​ខាង​មុខ​ឆាប់ៗ បើ​​​រូប​គេ​មិន​បោះ​បង់​ការ​តស៊ូ អត់​ធ្មត់​៕

 

 

 

នាយក​សាលា​លោក Jonathan N.Trinh ​​​

DeSilva​ កាល​អាយុ​ ៥ឆ្នាំ​ ជាមួយ​​ម្ដាយ​

 

ចុចអាន៖ ​បុរស​​ជាប់​គុក​២២​ឆ្នាំ​ទាំង​​គ្មាន​កំហុស​ ​​ស្រក់​ទឹក​ភ្នែក​​ពេល​ឃើញ​កូន​ទទួល​សញ្ញាប័ត្រ

ចុចអាន៖ ​ចប់​បាក់​ឌុប ៧៤​​​ឆ្នាំ ​គេ​ទើបព្រម​​​ប្រគល់​សញ្ញាប័ត្រ​​ឲ្យ ដោយសារ​..

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ ប្រភព៖ KTLA 5 News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​