អ្នក​ដាក់​ពាក្យ​អាហារូបករណ៍​​ នៅ​ចាំ​កន្លែង​នេះ​​អត់?

  • 2016-07-05 20:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​​ស្វែង​រក​ព័ត៌មាន​​​​និង​ដាក់​ពាក្យ​អាហារូបករណ៍​​ទៅ​សិក្សា​ក្រៅ​ប្រទេស​​​របស់​សិស្ស​ និស្សិត​​​បច្ចុប្បន្ន​ស្ទើរ​​តែ​​​ធ្វើ​ឡើង​​តាម​រយៈ​​​ប្រព័ន្ធ​អ៊ីនធឺណិត តែ​យ៉ាង​ណា​មិញ​​​ពួក​គេ​ប្រាកដ​ជា​នៅ​ចាំ​​ទី​កន្លែង​មួយ​ ដែល​​​មាន​បិទ​ផ្សាយ​ព័ត៌មាន ទទួល​ និង​ដាក់​ពាក្យ​​អាហារូបករណ៍។

 

 

ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​ ជា​គ្រឹះ​ស្ថាន​ដែល​​​មាន​ភារកិច្ច​ទំនាក់​ទំនង​ និង​សម្រប​សម្រួល​​ជា​មួយ​ភាគី​ផ្ដល់​អាហារូបករណ៍​ ផ្សព្វ​ផ្សាយ​សារព័ត៌មាន​ស្ដី​ពី​អាហារូបករណ៍ ធ្វើ​ការ​ប្រលង​ជ្រើស​រើស​​ កម្មសិក្សាការី សិស្ស និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស ។ ​

 

សិស្ស​និស្សិត​​ជា​ច្រើន អាច​​​ស្វែង​រក​ព័ត៌មាន​ទាក់​ទង​​អាហារូបករណ៍​​ កម្មវិធី​ផ្លាស់​ប្ដូរ​ការ​សិក្សា កម្មសិក្សា ឬ​ទស្សនកិច្ច​សិក្សា​​ស្រាវជ្រាវ​​នានា​ក្នុង និង​ក្រៅ​ប្រទេស​នៅ​ទី​នោះ​​។ សម្រាប់​សិស្ស​ និស្សិត​ដែល​ជាប់​​អាហារូបករណ៍​ជា​ស្ថាពរ​​តែង​​បង្ហាញ​វត្តមាន​នៅ​ទី​នោះ ដើម្បី​បំពេញ​ឯកសារ​មួយ​​ចំនួន។​​

 

​​ការិយាល័យ​​អាហារូបករណ៍ និង​កម្មសិក្សា​ ក៏​​មាន​បើក​វគ្គ​សិក្សា​ ណែនាំ​ដល់​កម្មសិក្សា​ការី សិស្ស និស្សិត​មុន​ចេញ​ទៅ​សិក្សា​នៅ​បរទេស​ផង​ដែរ។ ​​​​

 

 

​ចំពោះ​អាសយដ្ឋាន​របស់​ការិយាល័យ​​អាហារូបករណ៍ និង​កម្មសិក្សា ស្ថិត​នៅ​អគារ​លេខ ២៣(ក្នុងបរិវេណនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត)​ ផ្លូវ​លេខ ៣៦០ សង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការមន​ (ខាង​កើត​ស្ថានីយ​ទូរទស្សន៍​​អប្សរា​ប្រហែល ៥០​ម៉ែត្រ​​)៕ ​​  

   ចុចអាន៖  រ៉េន សុខពេជ្រ៖ “រៀន​​ដើម្បី​ចេះ មិន​មែន​រៀន​ ដើម្បី​តែ​ប្រឡង​​ទេ”

 

​អត្ថបទ៖ មាន រតនា