តោះ! រៀន​សន្សំ​លុយ​ពី​តួ​អង្គ​ក្មេង​ប្រុស​ដ៏​ឈ្លាស​វៃ​ម្នាក់

  • 2016-07-05 18:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​ប្រិយមិត្ត​បាន​និយាយ​ជាមួយ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​​អំពី​រឿង​លុយ​ហើយ​ឬ​នៅ? តើ​អ្នក​បាន​គិត​គូរ​អំពី​ការ​សន្សំ​លុយ​សម្រាប់​ថ្ងៃ​អនាគត​ឬ​ទេ?

 

យុទ្ធនាការ «តោះ! និយាយ​ពី​លុយ!» បាន​ចង​ខ្សែ​វីដេអូ​អប់​រំ​ជាច្រើន​ទាក់ទង​នឹង​លុយ ដែលវីដេអូទី១​នេះ​ទាក់​នឹង​ការ​សន្សំ ។ «សន្សំ» គឺ​ជា​សាច់​រឿង​របស់​ក្មេង​ប្រុស​ដ៏​ឈ្លាស​វៃ​ម្នាក់​ដែល​ចាប់​ផ្តើម​សន្សំ​ប្រាក់​ពី​តូច រហូត​ធំ​ដឹង​ក្តី។

 

 

តើ​តួ​អង្គ​ក្មេង​ប្រុស​នោះ​សន្សំ​លុយ​ដោយ​របៀប​ណា?  តើ​លុយ​ដែល​បាន​មក​ពី​ការ​សន្សំ​អាច​ជួយ​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​បាន​កម្រិត​ណា? ចង់​ដឹង​ច្បាស់ ចុច​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា!

 

វា​មិន​ទាន់​យឺត​ពេល​នៅ​ឡើយ​ទេ​សម្រាប់​ការ​ចាប់ផ្តើម​សន្សំ សូម​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ ដើម្បី​ឲ្យ​ពួក​គាត់​ចាប់​ផ្តើម​សន្សំ​ដែរ ។ អនាគត​មិន​ទៀង ត្រូវ​រៀន​សន្សំ!

 

 

យុទ្ធនាការ «តោះ! និយាយ​ពី​លុយ» គឺ​ជា​យុទ្ធនាការ​មួយ​ដែលលើក​កម្ពស់​ការ​ពិភាក្សា​អំពី​បញ្ហា​លុយ​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​។ សម្រេច​ចិត្ត​រឿង​លុយ​គត់​មត់ អនាគត​នឹង​នរ!

 

សម្រាប់​ព័ត៌មាន​បន្ថែម​របស់​យុទ្ធនាការ «តោះ! និយាយ​ពី​លុយ» សូម​ចូល​ទៅ​កាន់​គេហទំព័រ www.talkmoney/info និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក www.facebook.com/talkmoneyinfo៕

 

 

អត្ថបទៈ ដៃ​គូ​សហការ

អត្ថបទពេញនិយម