​អង់គ្លេស​​កំពុង​កាន់​ទុក្ខ​ការ​ចាកចេញ​​ពី​​ EU ​តែ​​និស្សិត​​​អាស៊ី​​​​​​​​​កំពុង​សប្បាយ​ចិត្ត

  • 2016-07-05 21:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​ខណៈ​ប្រជាជន​​​អង់គ្លេស​​​​ជា​ច្រើន​​កំពុង​កើត​​ទុក្ខ​​​​​​ដោយ​​ការ​ចាកចេញ​ពី​​​​សហភាព​អឺរ៉ុប​ ​(EU) ​​​​​​​​ តែ​​​ចំពោះ​​និស្សិត​អន្តរជាតិ​​​ពិសេស​​​​​​មក​ពី​​អាស៊ី​​​​វិញ​ បាន​នាំ​គ្នា​​សាទរ​គ្រប់​គ្នា​​ ​ព្រោះ​​ការ​​​​​​​​​ធ្លាក់​ថ្លៃ​ក្រដាស​ប្រាក់​​ផោន។

 

 

ការ​សាទរ​​នេះ​​​​​កើត​មាន​​ឡើង​​ ដោយ​សារ​​ពួក​គេ​​នឹង​ទទួល​បាន​​​​តម្លៃ​​បង់​ចូល​រៀន​​ថ្នាក់​​​ឧត្ដម​សិក្សា​​ និង​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​​​កាន់​តែ​ទាប​ជាង​មុន។ ​​​​​កត្តា​នេះ​នឹង​ធ្វើ​ឲ្យ​​និស្សិត​​​​​​​​​​​​​​​ក្នុង​ប្រទេស​​ពុំ​មែន​ជា​​សមាជិក​សហភាព​​អឺរ៉ុប​ មក​សិក្សា​​​​នៅ​អង់គ្លេស​កាន់​តែ​ច្រើន​​ថែម​ទៀត​​​។ ​​​​​​

 

​​​​​​​​​​​​​​​​​​​​អង់គ្លេស​​​​ជា​​​ប្រទេស​​​​​​​គោល​ដៅ​​​សម្រាប់​បន្ត​​​​​​​ថ្នាក់​ឧត្ដម​សិក្សា​ ​​ហើយ​​ពេញ​និយម​​​​​ពី​បណ្ដា​និស្សិត​ក្នុង​​​​ប្រទេស​នៅ​អាស៊ី ​​​​ដូច​ជា​​ចិន ឥណ្ឌា និង​ម៉ាឡេស៊ី​ជាដើម​ ​​ដើម្បី​​បន្ត​​មុខវិជ្ជា​​​​​ពាណិជ្ជកម្ម​ ​ច្បាប់ ​និង​​​សុខាភិបាល​​។

 

​បើ​​​​ក្រឡេក​ទៅ​មើល​​​មុន​ការ​​បោះ​ឆ្នោត​ប្រជាមតិ​ចាកចេញ​​​​របស់​​អង់គ្លេស​វិញ​​ គេ​​ឃើញ​​​​មាន​ចំនួន​​និស្សិត​ចិន​​​​​​យ៉ាង​ច្រើន​​ទៅ​​សិក្សា​​នៅ​ទី​នោះ​​​។ ​ក្នុង​​ឆ្នាំ​ ២០១៤ ​ដល់​ ២០១៥​​​​​ ​​និស្សិត​​​​ចិន​​​​មាន​ចំនួន​ ៨៩ ៥៤០​នាក់​។ ​និស្សិត​​​មក​​ពី​​បណ្ដា​ប្រទេស​ជុំវិញ​ពិភព​លោក​​​មាន​ចំនួន​​ ​១ភាគ​៥ និង​​​ ១ភាគ​​៣​ ​មិន​​​​មែន​ជា​​​និស្សិត​នៃ​​​​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប។

 

​និស្សិត​ចិន​​​ម្នាក់​​បាន​ប្រាប់​ថា ​​​ពី​មុន​​​​ក្នុង​មួយ​ឆ្នាំ​​ៗ​​​ ​ខ្លួន​​ចំណាយ​​​​លើ​ការ​បង់​ថ្លៃ​​សិក្សា​ ​​និង​​​ស្នាក់​នៅ​​​​ប្រមាណ​​ ១៩៨ ៨៥០​យ័ន តែ​ពេល​នេះ​​​​​​​​​​​​​​អស់​​​ត្រឹម​តែ​​ ​១៨០ ​៤០០​យ័ន​ប៉ុណ្ណោះ៕

 

 

 

ចុចអាន៖ ភាសា​អង់គ្លេស​​អាច​នឹង​លែង​​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​នៅ EU ក្រោយ​​ដំណើរ​ការ​ Brexit

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Asiancorrespondent ​

​​​​​​​​​​​​​​​​​​​​​​