​”Shine of Hope” ​អត្ថន័យ​ជ្រៅ

  • 2014-10-30 19:18:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​កម្មវិធី​អភិវឌ្ឍន៍​យុវជន​​ដែល​គាំទ្រ​​ដោយ​ វិទ្យាស្ថាន​ភាសា​បរទេស​​នឹង​រៀប​ចំ​​ការ​ប្រគំ​តន្ត្រី​​​​​មាន​ឈ្មោះ​ថា​ "Shine of Hope” ​​ដែល​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​ ១​ ​វិច្ឆិកា​​ ​ឆ្នាំ​ ២០១៤​​ ខាង​មុខ​ចាប់​ពី​ម៉ោង​ ១៣:០០ ​រហូត​ដល់​ម៉ោង​ ១៨:០០ ​នៅ​មជ្ឈមណ្ឌល​​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ (CKCC)។

 

អ្នក​រៀប​ចំ​កម្មវិធី​បាន​ឲ្យ​ដឹង​ថា​ ​​​​ការ​ប្រគំ​តន្ត្រី​សប្បុរស​ធម៌​​នេះ​​​ក្នុង​គោលបំណង​​ជួយ​ដល់​កុមារ​កំព្រា​​និង​កុមារ​​ស្ថិត​ក្នុង​បន្ទាត់​ក្រីក្រ​​ដែល​គ្មាន​លទ្ធផលភាព​​បន្ត​ការ​សិក្សា។

 

គោល​បំណង​សំខាន់ៗ​​ គឺ ​រៃអង្គាស​ថវិកា​​ជួយ​​​ដល់​ក្មេងៗ​ក្រីក្រ​នៅ​ខេត្ត​សៀមរាប​ ​ ​សាងសង់​បណ្ណាល័យ​​​សម្រាប់​សិស្ស​នៅ​​បាត់ដំបង ​​ផ្ដល់​សម្ភារ​ដល់​​​ក្មេងៗ​ក្រីក្រ​​​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ទៅ​រៀន​​ ​​​ចែក​រំលែក​បទ​ពិសោធន៍​​  ​​ភ្ជាប់​ទំនាក់ទំនង​​រវាង​យុវជន និង​ លើក​កម្ពស់​​​​នៃ​ការ​ថែទាំ​​សុខភាព​ ​​ ជា​ដើម។ មួយ​ផ្នែក​​ទៀត​នៃ កម្មវិធី​​ គឺ​​​ជា​សកម្មភាព​​​​ទ្រទ្រង់​ដល់​សង្គម​ជាតិ​ក្នុង​ការ​លើក​​​​កម្ពស់​សកម្មភាព​ និង​ ​​​បង្កើត​បរិយាកាស​​ឲ្យ​​សប្បាយ​រីករាយ។ ​​ ការ​សម្ដែង​ ​ក្នុង​កម្មវិធី​ "Shine of Hope”​ គឺ​​​រួម​មាន​​ការ​បង្ហាញ​​ពី​សិល្បៈ​​វប្បធម៌​ ​​​​សម្លៀក​បំពាក់​​ក្នុង​ន័យ​អប់រំ​​ដល់​​​បរិស្ថាន ​ការ​​សម្ដែង​​​​ក្បាច់​គុន​មរតក​ខ្មែរ ​ការ​រាំ​​ K-Pop ​​​​និង​ កម្មវិធី​ជា​ច្រើន​ទៀត។ ​​​  លើស​ពី​នេះ​ទៅ​ទៀត​ គឺ​​ដើម្បី​ផ្ដល់​ផ្នត់​គំនិត​ល្អ​ដល់​​​អ្នក​ជំនាន់​ក្រោយ។

​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ខាងលើ សំបុត្រ​អាច​រក​ទិញ​បាន​ពី​លោក​ កែវ ពិទូរ្យ​ ​​​តាម​ទូរសព្ទ​លេខ​ ០៩៨​ ៥៣ ០៧ ១៣​​ ឬ​ អាច​ទិញ​​បាន​​​នៅ​មុខ​CKCC​ នា​ថ្ងៃ​ប្រគំ​តន្ត្រី​ខាង​លើ។ ​តម្លៃ​សំបុត្រ​មួយ​ គឺ​ ៤ ដុល្លារ​ ប៉ុន្តែ​ទទួល​បាន​​កាដូ​ពិសេស​ពី​អ្នក​​រៀប​​ចំ​កម្មវិធី​​សម្រាប់​​៣០០​នាក់​ដំបូង។

កុំ​ភ្លេច​ណា​ជួប​គ្នា​​​ថ្ងៃ​ទី​ ១​ ​វិច្ឆិកា​​ ​ឆ្នាំ​ ២០១៤​ ខាង​មុខ​នៅ​មជ្ឈមណ្ឌល​​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ​!!!

 

 

ព័ត៌មាន​ច្រើន​ទៀត​សូម​ចុច​ត្រង់​នេះ...