ធ្លាប់​តែ​ឃើញ Hyuna សិចស៊ី ចុះ​ពេល​ស្លៀក​​សុភាព​បែប​នេះ​យ៉ាង​ម៉េច​ដែរ?

  • 2016-07-06 13:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Hyunaបាន​ក្លាយ​ជា​អ្នក​តំណាង​ឲ្យ​ប្រទេស​កូរ៉េ ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ Haute Couture Fashion Week Fall / Winter 2016 ដែល​រៀប​ចំ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ កាល​ពី​ពេល​ថ្មីឺៗនេះ។

 

 

មិនតែប៉ុណ្ណោះ តារា​​ចម្រៀង​ម្ចាស់​បទ "Change” រូប​នេះ​ក៏​ជា​​ភ្ញៀវ​​ពិសេស​នៃ​ផលិតផល​ម៉ាក​សំលៀកបំពាក់ Couturissimo ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី ​ Haute Couture Fashion Week Fall ផង​ដែរ។ ចំណុច​ដែល​គួរ​ចាប់​អារម្មណ៍​លើក​នេះ Hyunaបាន​ជ្រើសរើស​សំលៀកបំពាក់​ចូលរួម​កម្មវិធី​បែប​សុភាព​ទៅ​វិញ ខុស​ប្លែក​ពី​សព្វ​ដង​ដែល​ចូលចិត្ត​បង្ហាញ​តែ​ភាព​សិចស៊ី។

 

​អតីត​សមាជិក​ក្រុម 4minute បាន​ស្លៀក​រ៉ូប​ផ្កា​កន្ទុយ​ត្រី​ត្រឹម​ជង្គង់ មាន​ម៉ូដ​ឆ្លុះ​សាច់​នៅ​ចំហៀង​ខ្លួន អម​ដោយ​​ម៉ូដ​សក់​រួញ​ចុង​ៗ​និង​ការ​ផាត់​មុខ​សុភាពរាបសារ​ គួរ​ឲ្យ​ទាក់ទាញ​ម៉្យាង​ដែរ។ ចង់ដឹង​សម្រស់ Hyuna ស្អាត​បែប​ណា ពេល​ស្លៀក​ពាក់​សុភាព សូម​មើល​រូប​ខាងក្រោម៖

 

 

 

 

 

 

ចុចអាន៖៩លើក​ដែល​ Hyun A ​បង្ហាញ​ល្វែង​លើទាំង​ស្រុង​​មុខ​កាមេរ៉ា

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ kenh14

អត្ថបទពេញនិយម